ជនស៊ីវិលជាច្រើននាក់ស្លាប់ និងរបួសក្នុងហេតុការបំផ្ទុះគ្រាប់បែកក្នុងរដ្ឋធានីម៉ូស៊ូល

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី 0២ ខែ សីហា ឆ្នាំ២០១៧

យោងតាមប្រភពព័ត៌មានពីទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Sputnik ឲ្យដឹងថាមានជនស៊ីវិល៣នាក់ស្លាប់ និងរងរបួសកាលពីថ្ងៃពុធនេះនៅក្នុងហេតុការវាយប្រហារបំផ្ទុះគ្រាប់បែកក្នុងរដ្ឋធានីម៉ូស៊ូល។ ប្រភពបន្តថាគ្រាប់បែកមួយគ្រាប់បានបង្កប់ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS នៅក្នុងផ្ទះមួយកន្លែងក្នុងតំបន់ Bab al-Jadid ក្នុងរដ្ឋធានីម៉ូស៊ូល ហើយបានផ្ទុះឡើងសម្លាប់ជនស៊ីវិល២នាក់ និងម្នាក់ទៀតរងរបួស។ គ្រាប់បែកផ្ទុះឡើងនៅពេលដែលជនស៊ីវិលចូលទៅក្នុងផ្ទះរបស់ពួកគេដើម្បីពិនិត្យមើល។ ជនរងគ្រោះរួមមានឪពុក និងកូនប្រុសរបស់គាត់។ គួរបញ្ជាក់ផងដែរថាកាលពីដើមខែនេះនាយករដ្ឋមន្ត្រីប្រទេសអ៊ីរ៉ាក់លោក Haider al-Abadi បានអបអរសាទរដល់កងកម្លាំងអ៊ីរ៉ាក់ និងប្រជាពលរដ្ឋដែលបានយកជ័យជម្នះលើពួកសកម្មប្រយុទ្ធ IS ក្នុងការវាយដណ្តើមមកវិញនូវទីក្រុងធំទី២របស់អ៊ីរ៉ាក់។ ពួកសកម្មប្រយុទ្ធប្រមាណជា២៥,០០០នាក់ស្លាប់ក្នុងយុទ្ធនាការនេះ។ អំពើហិង្សានៅក្នុងប្រទេសកាន់តែកើនឡើងនៅពេលដែលមានវត្តមានរបស់ក្រុមសកម្មប្រយុទ្ធជ្រុលនិយមស៊ុននីនៅក្នុងប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរីក្នុងឆ្នាំ២០១៤៕

LEAVE A REPLY

Please enter your comment!
Please enter your name here