ជនស៊ីវិល៤នាក់រងរបួសក្នុងហេតុការបំផ្ទុះគ្រាប់បែក២គ្រាប់នៅភាគខាងកើតទីក្រុងបាកដាដ

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១៤ ខែ សីហា ឆ្នាំ២០១៧

យោងតាមប្រភពដែលដកស្រង់សំដីពីប៉ូលិសកាលពីថ្ងៃចន្ទនេះបានឲ្យដឹងថាជនស៊ីវិល៤នាក់រងរបួសនៅក្នុងហេតុការបំផ្ទុះគ្រាបបែក២គ្រាប់ដាច់ដោយឡែកដែលស្ថិតនៅភាគខាងកើតទីក្រុងបាកដាដ។ ប្រ​ភព​មួយបានប្រាប់សារព័ត៌មាន AlSumaria ថាគ្រាប់បែកទី១ត្រូវបានគេដាក់នៅលើផ្លូវមួយស្ថិតនៅខាងក្រោយមន្ទីរពេទ្យ Ibn al-Qaff ក្នុងតំបន់ al-Baladiyat ភាគខាងកើតទីក្រុងបាកដាដដោយបានផ្ទុះឡើងនៅពេលល្ងាចបណ្តាលឲ្យមនុស្សម្នាក់រងរបួស។ ប្រភពដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងទៀតថាក្រុមសន្តិសុខបានព័ទ្ធជុំវិញកន្លែងកើតហេតុ ហើយបានបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យនៅក្បែរនោះដើម្បីព្យាបាល។ ការសួរចម្លើយក៏បានធ្វើឡើងផងដែរ។ ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថាករណីបំផ្ទុះគ្រាប់បែកទី២បណ្តាលឲ្យជនស៊ីវិល៣នាក់​​រងរបួសដែលហេតុការនេះកើតឡើងនៅក្បែរសាលារៀន Yafah ក្នុងស្រុក Oar ភាគខាងកើតទីក្រុងបាកដាដ។ សមាជិកសន្តិសុខ ក្រុមទាហានប៉ារ៉ា និងជនស៊ីវិលបានក្លាយជាគោលដៅវាយប្រហារដោយការបំផ្ទុះគ្រាប់បែក និងការវាយប្រហារដោយអាវុធចាប់តាំងពីរដ្ឋាភិបាលអ៊ីរ៉ាក់ចាប់ផ្តើមយុទ្ធនាការទ្រង់ទ្រាយធំដើម្បីកាន់កាប់ឡើងវិញនៃតំបន់ទាំងឡាយដែលស្ថិតក្រោមការគ្រប់គ្រងដោយពួក IS ក្នុងឆ្នាំ២០១៦។ អំពើហិង្សានៅក្នុងប្រទេសបានកើនឡើងបន្ថែមទៀតស្របពេលការកើតមាននៃពួកសកម្មប្រយុទ្ធជ្រុលនិយមរដ្ឋអ៊ីស្លាមនិកាយស៊ុននីដែលបានប្រកាសថាប្រទេសអ៊ីរ៉ាក់ និងស៊ីរីគឺជាទឹកដីរដ្ឋអ៊ីស្លាមរបស់ពួកគេកាលពីឆ្នាំ២០១៤។ យោងតាមការរាប់ប្រចាំខែរបស់អង្គការបេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិប្រចាំនៅក្នុងប្រទេសអ៊ីរ៉ាក់បាននិយាយថាប្រជាជនអ៊ីរ៉ាក់៥១៨នាក់ស្លាប់ និងរងរបួសនៅក្នុងខែកក្កដានេះ។ ខេត្ត Nineveh គឺជាខេត្តរងគ្រោះថ្នាក់បំផុតដែលមានជនស៊ីវិល២៣៣នាក់ស្លាប់ និងរងរបួស។ ចំណែកឯទីក្រុងបាដាដស្ថិតនៅលេខរៀងទី២ ហើយន្ទាប់មកទៀតគឺខេត្ត Anbar៕

LEAVE A REPLY

Please enter your comment!
Please enter your name here