តៃវ៉ាន់៖ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បន្ទាប់ពីការធ្វើសមយុទ្ធកងកម្លាំងអាកាសចិននាពេលថ្មីៗនេះ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៥ ខែ សីហា ឆ្នាំ២០១៧

យោធាតៃវ៉ាន់កំពុងស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់បន្ទាប់ពីមានការធ្វើសមយុទ្ធរយៈពេល៣ថ្ងៃដោយកងអាកាសចិននៅជិតកោះដែលចិនប្រកាសថាជារបស់ខ្លួននេះបើយោងតាមប្រភពពីក្រសួងការពារជាតិកោះតៃវ៉ាន់កាលពីថ្ងៃអង្គារ។ យន្តហោះចិនដែលរួមមានអ្នកបំផ្ទុះគ្រាប់បែក និងយន្តហោះចម្បាំងទំនើបៗបានធ្វើសមយុទ្ធហោះហើរតាមប៉ុស្តិ៍ Bashi Channel ដែលញែកកោះតៃវ៉ាន់ពីហ្វីលីពីន និងឆ្ពោះទៅកាន់ភាគខាងជើងកោះតៃវ៉ាន់ជិតកោះ Miyako របស់ប្រទេសជប៉ុន។ កងទ័ពអាកាស និងកងទ័ពជើងទឹករបស់តៃវ៉ាន់នឹងមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីរារាំងមិនឱ្យចិនចូលលុកលុយដែនទឹកឬដែនអាកាសរបស់ខ្លួនសូម្បីតែបញ្ជាពីចំងាយ។ ប្រទេសចិនមិនទាន់ធ្វើអត្ថាធិប្បាយណាមួយស្តីពីសមយុទ្ធនេះនៅឡើយទេ ប៉ុន្តែបើមើលទៅអតីតកាលរបស់ចិនវាជាទម្លាប់របស់ចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here