សមាជិកកងកម្លំាងស៊ីរី៣០នាក់ត្រូវបានសម្លាប់នៅក្នុងសង្កាត់ Jober រដ្ឋធានីដាម៉ាស់

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១៧ ខែ សីហា ឆ្នាំ២០១៧

សមាជិក៣០នាក់របស់កងទ័ពស៊ីរីកងពលលេខ៤ត្រូវបានសម្លាប់ និងកងទ័ពផ្សេងទៀតរងរបួសកាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះនៅក្នុងការវាយឆ្មក់ដោយក្រុមឧទ្ទាមស៊ីរី Rahman Legion ស្ថិតនៅភាគនិរតីសង្កាត់ Jober រដ្ឋធានីដាម៉ាស់។ កាសែត Qasioun បានរាយការណ៍ថាក្រុមឧទ្ទាមស៊ីរី Al-Rahman Legion បានវាយឆ្មក់ទៅលើសមាជិកនៃកងពលលេខ៤របស់កងទ័ពស៊ីរីនៅក្នុងតំបន់ al-manasher ភាគនិរតីសង្កាត់ Jober រដ្ឋធានីដាម៉ាស់។ ទន្ទឹមនឹងនេះក៏មានឆាកប្រយុទ្ធផ្សេងមួយទៀតកើតឡើងរវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមឧទ្ទាមនៅជាយក្រុងដោយបានធ្វើការបាញ់ប្រហារដាក់គ្នាទៅវិញទៅមកដោយកាំភ្លើងធំ និងគ្រាប់រ៉ូកែតក៏ដូចជាគ្រាប់មីស៊ីល GGM រាប់សិបគ្រាប់ទៅលើសង្កាត់ Jober។ កងពលលេខ៤រងការខូចខាតយ៉ាងធ្ងន់ធ្ងរទាំងធនធានមនុស្ស និងធនធានសម្ភារៈចាប់តាំងពីដើមខែនេះបន្ទាប់ពីចាកចេញពីទីក្រុង Daraa ដើម្បីដាក់ពង្រាយកងម្លាំងនៅក្នុងរាជធានីដាម៉ាស់។ គួរឲ្យកត់សម្គាល់ថាកងកម្លាំងរដ្ឋាភិបាលស៊ីរីដែលគាំទ្រដោយកងពលេខ៤ និងកងឆ្មាំសាធារ​ណរដ្ឋបានបរាជ័យក្នុងការបំបែកខ្លួនចូលទៅក្នុងសង្កាត់ Jober ដែលស្ថិតក្រោមការកាន់កាប់ដោយក្រុមឧទ្ទាមនៅក្នុងរាជធានីដាម៉ាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here