ក្រុម Hezbollah ចាប់ផ្តើមវាយលុកប្រឆាំងនឹងក្រុម ISIS នៅតាមព្រំដែនស៊ីរី

0

ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទី ១៩ ខែ សីហា ឆ្នាំ២០១៧

ក្រុមសកម្មប្រយុទ្ធលីបង់ និងក្រុមសកម្មប្រយុទ្ធ Hezbollah បានចាប់ផ្តើមវាយលុកនៅតំបន់ដាច់ដោយឡែកពីគ្នាប្រឆាំងនឹងក្រុមឥស្លាម (IS អតីត ISIS/ISIL) នៅព្រំដែនស៊ីរី។ ប្រភពសន្តិសុខលីបង់បានឲ្យដឹងថាកងទ័ពលីបង់បានតម្រង់គោលដៅលើទីតាំងរបស់អ៊ីស្លាមនិយមក្បែរទីប្រជុំជនលីបង់នៅ Ras Baalbek តាមព្រំដែនស៊ីរីដោយដាក់ពង្រាយរ៉ូកែត កាំភ្លើងធំ និងឧទ្ធម្ភាគចក្រ។ នៅក្នុងប្រតិបត្តិការដាច់ដោយឡែកមួយផ្សេងទៀតក្រុម Hezbollah និងកងទ័ពស៊ីរីបានសំដៅទៅលើតំបន់ឧទ្ទាមឈរជើង។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុម Hezbollah បានឲ្យដឹងថាការវាយលុកនេះមានបំណងបំបាត់ការគំរាមកំហែងភេរវជននៅតាមព្រំដែនប្រទេស ហើយក្រុមសកម្មប្រយុទ្ធ Hezbollah បានប្រយុទ្ធគ្នាជាមួយក្រុមឧទ្ទាម្ខាងម្នាក់ពីកងទ័ពស៊ីរី។ ការសម្រុកវាយលុកនេះគ្មានការសម្របសម្រួលជាមួយកម្លាំង Hezbollah ឬកងទ័ពស៊ីរីឡើយនេះបើយោងតាមប្រសាសន៍របស់ឧត្តមសេនីយ៍លោក Ali Kanso មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍ដែលដកស្រង់ដោយភ្នាក់ងារ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here