មេដឹកនាំ BRICS បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ២០១៧

ក្រុមប្រជាជាតិ៥ប្រទេសហៅកាត់ថា BRICS បាននិយាយកាលពីថ្ងៃចន្ទថាពួកគេព្រួយបារម្ភយ៉ាងខ្លាំងចំពោះការសាកល្បងនុយក្លេអ៊ែរចុងក្រោយរបស់កូរ៉េខាងជើងដែលជាការបន្ថែមការថ្កោលទោសជាសកលចំពោះក្រុងព្យុងយ៉ាង។ BRICS ពិតជាមានការសោកស្តាយយ៉ាងខ្លាំងចំពោះការសាកល្បងនុយក្លេអ៊ែរ របស់ប្រទេសកូរ៉េខាងជើង នេះបើយោងតាមប្រភពសេចក្តីថ្លែងការណ៍រួមរបស់ប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូងក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ។ BRICS សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងដែលកំពុងកើតមាន និងបញ្ហានុយក្លេអ៊ែរដែលអូសបន្លាយនៅលើឧបទ្វីបកូរ៉េ ហើយពួកគេបានបញ្ជាក់ថាគួរតែត្រូវបានដោះស្រាយតាមរយៈមធ្យោបាយសន្តិភាព និងការពិភាក្សាដោយផ្ទាល់ពីភាគីពាក់ព័ន្ធនានា៕

LEAVE A REPLY

Please enter your comment!
Please enter your name here