កូរ៉េខាងជើងគំរាមថានឹងធ្វើឲ្យជប៉ុន “លិច” អាមេរិកក្លាយជា “ផេះ និងភាពងងឹត”

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ២០១៧

កាលពីថ្ងៃព្រហស្បតិ៍នេះទីភ្នាក់ងាររបស់កូរ៉េខាងជើងគំរាមប្រើអាវុធនុយក្លេអ៊ែរដើម្បីធ្វើឲ្យ “លិច” ប្រទេសជប៉ុន និងធ្វើអោយសហរដ្ឋអាមេរិកក្លាយជា “ផេះ និងភាពងងឹត” ខណៈដែលប្រទេសទាំង២នេះគាំទ្រដល់ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខទៅលើការដាក់ទណ្ឌកម្មនៃការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរចុងក្រោយរបស់ខ្លួន។ គណកម្មាធិការសន្តិភាពអាស៊ី-ប៉ាស៊ីហ្វិកកូរ៉េដែលត្រួតពិនិត្យ ទំនាក់ទំនងខាងក្រៅ និងការឃោសនារបស់កូរ៉េខាងជើងហៅក្រុមប្រឹក្សាសន្ដិសុខថា “នេះគឺជាការប្រើប្រាស់ឧបករណ៍មួយដ៏អាក្រក់” ដែលបង្កើតឡើងដោយបណ្តាប្រទេសដែលគេសូកប៉ាន់ថវិកាដែលមានសកម្មភាពក្រោមការបញ្ជាពីសហរដ្ឋអាមេរិក។ គណៈកម្មាធិការនេះនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្សាយដោយទីភ្នាក់ងារព័ត៌មាន KCNA ផ្លូវការរបស់កូរ៉េខាងជើងថា “កោះចំនួន៤របស់ប្រជុំកោះនេះគួរតែលិចចូលទៅក្នុងសមុទ្រដោយគ្រាប់បែកនុយក្លេអ៊ែររបស់ Juche។ ប្រទេសជប៉ុនមិនចាំបាច់មានវត្តមាននៅក្បែរយើងនោះទេ”។ Juche គឺជាមនោគមវិជ្ជាដែលកាន់អំណាចរបស់ប្រទេសកូរ៉េខាងជើងដែលលាយបញ្ចូលកាល់ម៉ាកនិយម និងទម្រង់នៃជាតិនិយមបំផុតផ្សព្វផ្សាយដោយស្ថាបនិករដ្ឋគឺលោក គីម អ៊ីលស៊ុង ដែលជាជីតារបស់មេដឹកនាំបច្ចុប្បន្ន គីម ជុងអ៊ុន។ ភាពតានតឹងក្នុងតំបន់កើនឡើងគួរឱ្យកត់សម្គាល់ចាប់តាំងពីកូរ៉េខាងជើងសាកល្បងអាវុធនុយក្លេអ៊ែរលើកទី៦ដ៏ខ្លាំងក្លាបំផុតរបស់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា និងការសាកល្បងមីស៊ីលជាបន្តបន្ទាប់រួមទាំងគ្រាប់មីស៊ីលមួយដែលហោះហើរឆ្លងកាត់ប្រទេសជប៉ុន។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានសមាជិក១៥នាក់បោះឆ្នោតជាឯកច្ឆន្ទលើសេចក្តីសម្រេចចិត្តរបស់អាមេរិក និងការដាក់ទណ្ឌកម្មថ្មីកាលពីថ្ងៃចន្ទក្នុងការឆ្លើយតបដោយហាមឃាត់ការនាំចេញវាយនភ័ណ្ឌរបស់កូរ៉េខាងជើងសម្រាប់ធ្យូងថ្ម និងរ៉ែធំបំផុតទី២ និងការផ្គត់ផ្គង់ប្រេងឥន្ធនៈ។ ប្រទេសកូរ៉េខាងជើងប្រតិកម្មទៅនឹងសកម្មភាពចុងក្រោយបំផុតដែលធ្វើឡើងដោយក្រុមប្រឹក្សាសន្តិសុខដែលការកាន់កាប់សិទ្ធវេតូដោយចិន និងរុស្ស៊ី ដែលរំលឹកឡើងវិញពីការគំរាមកំហែងបំផ្លាញសហរដ្ឋអាមេរិក ប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង៕

LEAVE A REPLY

Please enter your comment!
Please enter your name here