សហរដ្ឋអាមេរិកស្វែងរកលេសដើម្បីលុបចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរនៅអ៊ីរ៉ង់

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ២០១៧

សហរដ្ឋអាមេរិកកំពុងរកលេសដើម្បីលុបបំបាត់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ដោយទាមទារឱ្យមានការត្រួតពិនិត្យតំបន់យោធា នេះបើយោងតាមប្រភព ព័ត៌មានពីមន្ត្រីសន្តិសុខជាន់ខ្ពស់មួយរូបរបស់សាធារណរដ្ឋអ៊ីស្លាមនិយាយកាលពីថ្ងៃសុក្រ។ លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់លោក Ali Shamkhani មានប្រសាសន៍នៅលើកញ្ចក់ទូរទស្សន៍រដ្ឋថាប្រទេសអ៊ីរ៉ង់មិនមានសកម្មភាពនុយក្លេអ៊ែរនៅក្នុងទីតាំងភូមិសាស្ដ្រណាមួយនៅក្នុងប្រទេសនោះទេ ។ លោក Shamkhani ចោទប្រកាន់រដ្ឋបាលលោកប្រធានាធិបតី Donald Trump ពីឥរិយាបថដែលមិនមានការចរចារ និងរកលេស… ដែលនេះជាសកម្មភាពដ៏សកម្មក្នុងការប៉ុនប៉ងដើម្បីធ្វើឱ្យខូចកិច្ចព្រមព្រៀងអន្តរជាតិនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here