ឪពុកខ្មាន់កាំភ្លើងបាញ់ប្រហារនៅ Las Vegas ស្ថិតនៅក្នុងបញ្ជីឈ្មោះអ្នកដែលគេចង់ចាប់ខ្លួនបំផុតរបស់ FBI

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០២ ខែ តុលា ឆ្នាំ២០១៧

ឪពុកខ្មាន់កាំភ្លើងដែលបើកការបាញ់ប្រហារយ៉ាងឃោរឃៅនៅទីក្រុង Las Vegas គឺជាចោរប្លន់ធានាគារដ៏សាហាវបំផុតដែល FBI ស្វែងរកចាប់ខ្លួនក្នុងទសវត្សរ៍ឆ្នាំ១៩៧០។ ខ្មាន់កាំភ្លើងឈ្មោះ Stephen Paddock បាញ់សម្លាប់មនុស្សយ៉ាងហោចណាស់៥៨នាក់ និងបង្កការរបួសដល់មនុស្សប្រមាណជា៥០០​នាក់ទៀតនៅពេលដែលគាត់បាញ់ប្រហារទៅលើអ្នកចូលរួមក្នុងព្រឹត្តិការណ៍ប្រគុំតន្រ្តីក្នុងទីក្រុង Las Vegas កាលពីយប់ថ្ងៃអាទិត្យនេះ។ ក្នុងរយៈពេលប៉ុន្មានម៉ោងចាប់ពីការបាញ់ប្រហារដ៏សាហាវនេះកើតឡើង ប្អូនប្រុសរបស់ខ្មាន់កាំភ្លើងទម្លាយថាឪពុករបស់គេឈ្មោះ Benjamin Hoskins Paddock (មានឈ្មោះថា Patrick Benjamin Paddock) មានប្រវត្តិនៅក្នុងឧក្រិដ្ឋកម្មហិង្សា។ គាត់ជាចោរប្លន់ធនាគារនៅក្នុងទសវត្ស៍ឆ្នាំ១៩៦០ និងឆ្នាំ១៩៧០ ហើយឈ្មោះគាត់មានក្នុងបញ្ជីឈ្មោះឧក្រិដ្ឋជន១០នាក់សំខាន់របស់ FBI ក្នុងឆ្នាំ១៩៦៨ ក្រោយពេលរត់គេចខ្លួនចេញពីពន្ធនាគារនៅរដ្ឋតិចសាស់។ គាត់ត្រូវគេកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំពីបទប្លន់ធនាគារ Phoenix, Arizona នៅក្នុងឆ្នាំ១៩៦០។ យោងតាមគេហទំព័ររបស់ FBI ឧក្រិដ្ឋជន Paddock ត្រូវគេដកចេញពីបញ្ជីជនល្មើសដែលត្រូវចាប់ខ្លួនក្នុងឆ្នាំ១៩៧៧ ដោយសារតែគាត់លែងមានឈ្មោះនៅក្នុងឧក្រិដ្ឋជនកំពូលទាំង១០នាក់។ ប្អូនប្រុសរបស់ខ្មាន់កាំភ្លើង Eric Paddock និយាយប្រាប់ CNN ថា “វាដូចជាគ្រាប់ផ្កាយដុះកន្ទុយធ្លាក់ពីលើមេឃមក”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here