ស្រ្តីជនជាតិអាឡឺម៉ង់ Linda Wedzel និយាយប្រាប់អំពីការចូលរួមជាមួយពិភពរដ្ឋអ៊ីស្លាម

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ០៣ ខែ តុលា ឆ្នាំ២០១៧

ក្មេងស្រីសិស្សសាលាអាឡឺម៉ង់ម្នាក់ និងស្ត្រីមេម៉ាយរបស់ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមម្នាក់ប្រឈមនឹងការកាត់ទោសប្រហារជីវិតនៅក្នុងប្រទេសអ៊ីរ៉ាក់។ ពួកគេបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតដល់ប្រព័ន្ធតុលាការអ៊ីរ៉ាក់អំពីការជាប់ទាក់ទងរបស់ពួកនាងទៅក្នុងពិភពនៃជីហាដនិយម។ Linda Wenzel អាយុ១៦ឆ្នាំចាប់ខ្លួនដោយកងកម្លាំងអ៊ីរ៉ាក់នៅក្នុងខែកក្កដា បន្ទាប់ពីកងកម្លាំងនេះបានកាន់កាប់ទីក្រុងឡើងវិញ។ រូបនាងបាននិយាយថាចំនុចចាប់ផ្តើមនៃការផ្លាស់ប្តូររបស់នាងទៅកាន់ជីហាដនិយមរបស់រដ្ឋអ៊ីស្លាមគឺបានធ្វើឡើងតាមរយៈក្មេងស្រីហ្ស៊កដានីម្នាក់ឈ្មោះ Fatema ដែលជាអ្នកបញ្ចុះបញ្ចូលរូបនាងឲ្យផ្លាស់ប្តូរក្នុងឆ្នាំ២០១៦។ នាងបានប្រាប់សារព័ត៌មាននៃក្រុមប្រឹក្សាតុលាការជាន់ខ្ពស់របស់អ៊ីរ៉ាក់ថា Fatema បានទាក់ទងនាងតាមបណ្តាញសង្គមរបស់ជីហាដនិយម។​ តាមរយៈការទាក់ទងនេះបានធ្វើឲ្យនាងបានលង់ស្រឡាញ់បុរសម្នាក់ឈ្មោះ Mohamed ឬឈ្មោះមួយទៀតហៅថា Abu Usama al Shishani ជាសមាជិករដ្ឋអ៊ីស្លាម។ នាងប្រាប់ Mohamed អំពីជម្លោះរបស់នាងជាមួយឪពុកម្តាយរបស់នាង ហើយក្រោយមក Mohamed បានសន្យារៀបការជាមួយនាងប្រសិនបើនាងផ្លាស់មករស់នៅប្រទេសទួរគី។ Mohamed បានផ្តល់ការណែនាំនាងអំពីរបៀបធ្វើឯកសារសម្រាប់ធ្វើដំណើរ។ នៅពេលទៅដល់ប្រទេសទួរគី Wenzel បានឃើញថា Mohamed បានចាក់ចេញទៅកាន់ប្រទេស៊ីរី ប៉ុន្តែនាងបាននិយាយថាការសន្យារៀបការមិនទាន់លុបចោលនោះទេ។ Wenzel បានប្រាប់សារព័ត៌មានឲ្យដឹងទៀតថាពួកគេបានរៀបការតាមរយៈទូរស័ព្ទ។ ក្រោយមកនាងបានរួមដំណើរជាមួយប្តីរបស់នាងឆ្លងកាត់ព្រំដែនទួរគីចូលទៅក្នុងប្រទេសស៊ីរីរួមជាមួយក្រុមជនជាតិឆេសិន ហើយក្រោយមកបានចូលមកដល់រាជធានីម៉ូស៊ូល។ Wnezel បាននិយាយថាប្តីរបស់នាងស្លាបក្នុងសកម្មភាពមួយក្នុងរយៈពេល៣ខែបន្ទាប់ពីនាងបានមកដល់រាជធានីម៉ូស៊ូល។ នាងបានសុំវិលត្រឡប់មកប្រទេសអាឡឺម៉ង់វិញ ប៉ុន្ដែសំណូមពររបស់នាងត្រូវបានបដិសេធ។ នាងបានប្រាប់អ្នកសំភាសន៍របស់នាងថា Mohamed មិនដែលចែករំលែកព័ត៌មានលំអិតអំពីសកម្មភាពផ្ទៃក្នុងរបស់គាត់ជាមួយពួក IS នោះទេ។ ចំពោះខ្លួននាងគ្រាន់តែរស់នៅដូចជាអ្នកបំរើតាមផ្ទះម្នាក់ដូចទៅនឹងអ្វីដែលនាងបានឆ្លើយបដិសេធរាល់ការចូលរួមក្នុងការប្រយុទ្ធជាមួយពួក IS៕

LEAVE A REPLY

Please enter your comment!
Please enter your name here