យ៉ាងហោចណាស់ជនអន្តោប្រវេសន៍រូហ៊ីងយ៉ា១២នាក់ស្លាប់ដោយសារលិចទូកពេលឆ្លងទៅប្រទេសបង់ក្លាដេស

0

ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ០៩ ខែ តុលា ឆ្នាំ២០១៧

ឆ្មាំការពារព្រំដែនទឹកប្រទេសភូមារាយការណ៍ថាមនុស្ស១២នាក់មានទាំងក្មេងប្រុស ស្ត្រីវ័យចំណាស់ មួយរូបស្លាប់បន្ទាប់ពីភៀសខ្លួនពីប្រទេសភូមាទៅរកសិទ្ធជ្រកកោននៅប្រទេសបង់ក្លាដេសកាលពីថ្ងៃអាទិត្យ។ គេមិនដឹងថាតើមានមនុស្សប៉ុន្មាននាក់នៅលើទូកដែលក្រឡាប់នៅជិតកោះ Shah Porir Dwip តាមព្រំប្រទល់ប្រទេសទាំង២ និងមនុស្សរាប់ពាន់នាក់បាត់ខ្លួន។ មនុស្ស៨នាក់ត្រូវបានជួយសង្គ្រោះ ប្រតិបត្តិការរុករកកំពុងបន្តនៅព្រឹកថ្ងៃចន្ទ។ ប្រទេសបង់ក្លាដេសក្លាយជាទិសដៅចម្បងសម្រាប់ប្រជាជនរូហ៊ីងយ៉ាភៀសខ្លួនចេញពីការធ្វើទុក្ខបុកម្នេញនៅក្នុងប្រទេសភូមាបន្ទាប់ពីរដ្ឋាភិបាលបង្ក្រាបជនជាតិភាគតិចអ៊ីស្លាមនៅចុងខែសីហាបន្ទាប់ពីវាយប្រហារដោយក្រុមសកម្មប្រយុទ្ធរូហ៊ីងយ៉ាទៅលើទីតាំងកងទ័ព និងប៉ូលិស។ ប្រជាជនរូហ៊ីងយ៉ាប្រមាណជា៥០០,០០០នាក់ចាកចេញពីប្រទេសក្នុងរយៈពេលតិចជាង២ខែ៕

LEAVE A REPLY

Please enter your comment!
Please enter your name here