ខ្មាន់កាំភ្លើងបាញ់ឆ្មាំសន្តិសុខ៦នាទីមុនការសម្លាប់រង្គាលនៅ Las Vegas

0

ប្រភពព័ត៌មាន CNN ចុះផ្សាយថ្ងៃទី ១០ ខែ តុលា ឆ្នាំ២០១៧

ប៉ូលិសនិយាយកាលពីថ្ងៃចន្ទថាខ្មាន់កាំភ្លើង Stephen Paddock បានបាញ់សម្លាប់ឆ្មាំសន្តិសុខសណ្ឋាគាររយៈពេល៦នាទីមុនពេលខ្មាន់កាំភ្លើងរូបនេះបាញ់រះទៅលើហ្វូងមនុស្សដែលចូលរួមក្នុងការប្រគុំតន្រ្តីពីបន្ទប់សណ្ឋាគាររបស់គាត់នៅរមណីយដ្ឋាន និងកាស៊ីណូ Mandalay Bay។ កាលពីសប្ដាហ៍មុនអាជ្ញាធរនិយាយថាឆ្មាំសន្តិសុខលោក Jesus Campos ទៅបន្ទប់របស់ខ្មាន់កាំភ្លើង Paddock ខណៈដែលជនរូបនេះកំពុងធ្វើការបាញ់ប្រហារ។ ប៉ូលីសនិយាយថាបន្ទាប់ពីខ្មាន់កាំភ្លើង Paddock បាញ់សំដៅមកលោក Jesus Campos តាមទ្វារនោះខ្មាន់កាំភ្លើងមិនបានបាញ់ទៅលើហ្វូងមនុស្សទៀតទេ។ លោក Clark Couty Sheriff Joseph Lombardo និយាយកាលពីថ្ងៃចន្ទថាលោក Campos ត្រូវខ្មាន់កាំភ្លើងបាញ់ចំជើងនៅម៉ោង៩:៥៩នាទីយប់ថ្ងៃទី១ ខែតុលា។ នៅវេលាម៉ោង១០:០៥នាទី ខ្មាន់កំាភ្លើងធ្វើការបាញ់ប្រហារទៅលើហ្វូងមនុស្សដែលចូលរួមពិធីបុណ្យ Harvest Festival។ គួរបញ្ជាក់ផងដែរថារយៈពេលនៃការបាញ់នេះគឺប្រហែលពី៩ទៅ១១នាទី៕

LEAVE A REPLY

Please enter your comment!
Please enter your name here