ប្រធាននុយក្លេអ៊ែររបស់អ៊ីរ៉ង់ព្រមានអាមេរិកពីការប្រឆាំង និងការធ្វើឱ្យខូចកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១០ ខែ តុលា ឆ្នាំ២០១៧

ប្រមុខទីភ្នាក់ងារនុយក្លេអ៊ែរអ៊ីរ៉ង់ព្រមានអាមេរិកកាលពីថ្ងៃអង្គារពីការប្រឆាំង និងធ្វើឱ្យខូចកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលបានចុះហត្ថលេខានៅឆ្នាំ២០១៥។ លោក Ali Akbar Salehi បានប្រាប់សន្និសីទអន្តរជាតិស្តីពីការលើកកំពស់សុវត្ថិភាពនុយក្លេអ៊ែរថាថ្មីៗនេះឥរិយាបថអវិជ្ជមានរបស់ទីក្រុង Washington មិនមានភាពល្អប្រសើរទេក្នុងការរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរឱ្យនៅដដែលនេះបើយោងតាមការរាយការណ៍របស់ AP។ លោកបានបន្តថាក្រុង Tehran មិនចង់ឃើញការសើររើកិច្ចព្រមព្រៀងនេះទេ ហើយលោកបានបន្ថែមថាកិច្ចព្រមព្រៀងនេះនៅមានអត្ថប្រយោជន៍ជាច្រើនទៀតគឺសម្រាប់សហគមន៍អន្តរជាតិទាំងស្រុងជាងផលប្រយោជន៍របស់អ៊ីរ៉ង់។ កិច្ចខិតខំប្រឹងប្រែងក្រៅប្រទេសរបស់អន្តរជាតិក៏ដូចជាជំហរអន្ដរជាតិរបស់ក្រុង Washington អាចទទួលបានលទ្ធផលមិនល្អ នេះបើយោងតាមប្រភពព័ត៌មានពីលោក Salehi៕

LEAVE A REPLY

Please enter your comment!
Please enter your name here