ទីក្រុងបាដាដស្នើសុំឱ្យក្រុមហ៊ុន BP អភិវឌ្ឍតំបន់ប្រេង Kirkuk

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៨ ខែ តុលា ឆ្នាំ២០១៧

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលអ៊ីរ៉ាក់លោក Jabar al-Luaibi ស្នើឱ្យក្រុមហ៊ុន BP បង្កើតផែនការអភិវឌ្ឍប្រព័ន្ធរ៉ែនៅខេត្ត Kirkuk ឲ្យបានឆាប់រហ័សដូចក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងរ៉ែ និងថាមពលនៅថ្ងៃពុធ។ កងកម្លាំងអ៊ីរ៉ាក់ចូលទៅកាន់កាប់តំបន់ប្រេង Kirkuk កាលពី២ថ្ងៃមុន។ ភ្នាក់ងារសារព័ត៌មាន Reuters និយាយថាក្រុមហ៊ុនប្រេង BP ផ្តល់ជំនួយបច្ចេកទេសកន្លងមកដល់ក្រុមហ៊ុនប្រេង North Oil ដែលជាកម្មសិទ្ធិរបស់រដ្ឋអ៊ីរ៉ាក់ដើម្បីជួយអភិវឌ្ឍតំបន់ Kirkuk។ ខេត្ត Kirkuk ត្រូវគេប៉ាន់ស្មានថាមានប្រេងប្រមាណជា៩ពាន់លានបារ៉ែលនៅសល់៕

LEAVE A REPLY

Please enter your comment!
Please enter your name here