ការប្រយុទ្ធជាមួយក្រុមឧទ្ទាមនៅទីក្រុង Marawi ប្រទេសហ្វីលីពីនដល់ទីបញ្ចប់

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៣ ខែ តុលា ឆ្នាំ២០១៧

យោធាហ្វីលីពីនបញ្ចប់ការប្រយុទ្ធជាមួយក្រុមរដ្ឋអ៊ីស្លាមនៅភាគខាងត្បូងទីក្រុង Marawi នេះបើយោងតាមការអះអាងរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិ។ លោក Delfin Lorenzana ប្រាប់អ្នកយកព័ត៌មានថាមិនមានពួកសកម្មប្រយុទ្ធនៅ Marawi ទៀតទេក្រោយពីមានយុទ្ធនាការប្រយុទ្ធរយៈពេល៥ខែ។ យ៉ាងហោចណាស់មានសាកសពចំនួន៤២សាកសពដែលគេរកឃើញនៅក្នុងអគារពីរចុងក្រោយដែលកាន់កាប់ដោយក្រុមអ៊ីស្លាមនិយមនេះបើយោងតាមប្រភពព័ត៌មានពីឧត្តមសេនីយ៍ឯកផ្នែកកងកំលាំងប្រដាប់អាវុធលោក Eduardo Ano។ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ធ្លាប់ប្រកាសរួចមកហើយថាទីក្រុង Marawi ត្រូវបានរំដោះពីពួកសកម្មប្រយុទ្ធនៅសប្តាហ៍មុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here