កងទ័ពអ៊ីរ៉ាក់ស្លាប់​ និងរបួសដោយការវាយប្រហាររបស់ពួក IS នៅភាគខាងលិចខេត្ត Kirkuk

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២៣ ខែ តុលា ឆ្នាំ២០១៧

ប្រភពយោធាមួយបាននិយាថាកងទ័ពអ៊ីរ៉ាក់៦នាក់ស្លាប់ និងរងរបួសខណៈពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមវាយប្រហារមកលើកងកម្លាំងនេះដែលបានដាក់ពង្រាយនៅតាមភូមិនានានៅភាគខាងលិចខេត្ត Kirkuk។ ប្រភពបានប្រាប់សារព័ត៌មាន Alghad កាលពីថ្ងៃចន្ទនេះថាក្រុមសកម្មប្រយុទ្ធ IS មួយក្រុមបានធ្វើការវាយប្រហារមកលើកងទ័ពនៃកងពលធំលេខ៦០របស់អ៊ីរ៉ាក់។ បើយោងតាមប្រភពនេះបានឲ្យដឹងថាការវាយប្រហារបានកើតឡើងនៅជិតភូមិ Qaysouma និងភូមិ al-Wardiya នៅក្នុងតំបន់ al-Abbassi ដែលអ្នកវាយប្រហារមានគ្នាប្រមាណជា៣០-៤០នាក់។ គួររំលឹកថាកាលពីដើមខែនេះបញ្ជាការដ្ឋានរួមបានប្រកាសបញ្ចប់ដំណាក់កាលទី២នៃការវាយលុកលើទីក្រុង Hawija ដោយបានសម្លាប់សមាជិក IS ៣៨៥នាក់រួមទាំងអ្នកលបបាញ់៥នាក់។ ភូមិចំនួន១៥០ក្នុងទីក្រុងនេះបានរំដោះបន្ថែមក្រៅពីតំបន់ al-Abbassi និងភាគខាងជើងនៃទីក្រុង។ យោងតាមសារព័ត៌មាន War Media Cell របស់ក្រសួងការពារជាតិបានឲ្យដឹងថាពួកសកម្មប្រយុទ្ធ IS ៥៥៧នាក់ស្លាប់ខណៈដែលភូមិនានា និងតំបន់ផ្សេងៗប្រមាណជា១០០កន្លែងបានរំដោះក្នុងដំណាក់កាលដំបូងដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៤ ខែកញ្ញា។ គួរបញ្ជាក់ថាកងកម្លាំងអ៊ីរ៉ាក់បានធ្វើការវាយប្រហារទៅលើទីតាំងរបស់ IS មួយចំនួនដូចជារាជធានីម៉ូស៊ូល ទីក្រុង Tal Afar នៅក្នុងខេត្ត Nineveh ទីក្រុង Hawija នៅក្នុងខេត្ត Kirkuk និងទីក្រុង Annah នៅក្នុងខេត្ត Anbar។ លើកលែងតែទីក្រុង Qaim និងសង្កាត់ Rawa ដែលបច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួក IS៕

LEAVE A REPLY

Please enter your comment!
Please enter your name here