ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០១៧
សកម្មជនក្នុងស្រុកនិយាយប្រាប់សារព័ត៌មាន Qasioun កាលពីថ្ងៃពុធនេះថាមនុស្ស៣នាក់រងរបួសកាលពីថ្ងៃអង្គារនេះនៅក្នុងការវាយប្រហារតាមអាកាសដែលធ្វើឡើងដោយយន្តហោះចម្បាំងដែលគេជឿថាជាយន្តហោះរបស់រុស្ស៊ីទៅលើភូមិជាច្រើននៅភាគឦសានទីក្រុង Hama។ ប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថាក្មេងម្នាក់ស្លាប់ និងស្ត្រី២នាក់រងរបួសនៅក្នុងការវាយប្រហារតាមអាកាសនៅភូមិ Tal Rumman នៅក្នុងតំបន់ Hamra ភាគឦសាននៃទីក្រុង Hama។ ក្រុមសកម្មជនជឿថាការវាយប្រហារលើភូមិ Tal Rumman ដែលបានសម្លាប់កុមារម្នាក់ ខណៈស្ត្រី២នាក់ផ្សេងទៀតរងរបួសគឺធ្វើឡើងដោយយន្តហោះចម្បាំងរបស់រុស្ស៊ី។ ក្រុមសកម្មជនបានបន្ថែមទៀតថាយន្តហោះចម្បាំងបានធ្វើការវាយប្រហារតាមផ្លូវអាកាសចំនួន៣៣លើកទៅលើភូមិ Hamdaniya ភូមិ Al-Jazdaniyah ភូមិ Al-Rihan ភូមិ Rabda និងភូមិ Qasr Ali ដែលបណ្តាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អគារលំនៅដ្ឋាន និងទ្រព្យសម្បត្តិជនស៊ីវិល។ លើសពីនេះទៀតការវាយប្រហារតាមអាកាសដែលគេជឿថាធ្វើឡើងដោយយន្តហោះចម្បាំងរបស់រុស្ស៊ីដែលនោះបានវាយប្រហារទៅលើភូមិ Muweilleh ភាគខាងកើតទីក្រុង Hama សម្លាប់ជនស៊ីវិល៤នាក់ និង៥នាក់រងរបួសកាលពីប៉ុន្មានថ្ងៃមុន៕
