ក្នុងថ្ងៃតែមួយក្រុម IS បាត់បង់ទីក្រុង Deir al-Zour ប្រទេសស៊ីរី និងទីក្រុង al-Qaim ប្រទេសអ៊ីរ៉ាក់

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ២០១៧

ក្រុមរដ្ឋអ៊ីស្លាម IS បានបាត់បង់ការគ្រប់គ្រងទីក្រុងដែលនៅសល់ចុងក្រោយរបស់ខ្លួននៅក្នុងប្រទេសស៊ីរី និងប្រទេសអ៊ីរ៉ាក់។ កាលពីថ្ងៃសុក្រកងយោធាស៊ីរី បានប្រកាសកាន់កាប់ទីក្រុង Deir al-Zour។ ក្រោយមកនៅថ្ងៃដដែល លោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់និយាយថាទីក្រុង al-Qaim ឆ្លងកាត់ព្រំដែនត្រូវបានកាន់កាប់ដោយកងកម្លាំងរដ្ឋាភិបាលឡើងវិញហើយ។ ទទឹមនឹងនេះផងដែរលោកនាយករដ្ឋមន្ត្រី Haider al-Abadi បាននិយាយថាទីក្រុងនេះត្រូវបានកត់ទៅក្នុងកំណត់ត្រាប្រវត្តិសាស្ត្រ។ ខណៈដែលកងកម្លាំងអ៊ីរ៉ាក់និយាយថាពួកគេក៏បានរឹបអូសខ្សែព្រំដែនរវាងអ៊ីរ៉ាក់ និងស៊ីរីដែលកាន់កាប់ដោយក្រុម IS។ គួររំលឹកផងដែរថាកាលពីខែមុនសម្ព័ន្ធមិត្តស៊ីរីដែលគាំទ្រដោយសហរដ្ឋអាមេរិក បានគ្រប់គ្រងទីក្រុង Raqqa ប្រទេសស៊ីរីដែលជាអតីតរដ្ឋធានីរបស់ក្រុមរដ្ឋអ៊ីស្លាមហៅកាត់ថា “caliphate”។ កាលពីខែកក្កដាទីក្រុងម៉ូស៊ូលដែលជាទីក្រុងធំលំដាប់ទី២របស់អ៊ីរ៉ាក់ត្រូវបានដកចេញពី IS បន្ទាប់ពីការប្រយុទ្ធគ្នាជាច្រើនខែ។ សូមបញ្ជាក់ផងដែរថាលោក Sebastian Usher អ្នកនិពន្ធរបស់ BBC ប្រចាំនៅអារ៉ាប់បាននិយាយថាមហិច្ឆតាដែនដីរបស់ IS ត្រូវបានបំផ្លាញទាំងអស់ បើទោះបីជាមនោគមវិជ្ជានៅតែមានឥទ្ធិពលក៏ដោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here