ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់១០នាក់នៅ Kunduz

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ២០១៧

យ៉ាងហោចណាស់ជនស៊ីវិល១០នាក់ស្លាប់នៅក្នុងការវាយឆ្មក់តាមអាកាសដែលធ្វើឡើងដោយសហរដ្ឋអាមេរិកនៅភាគខាងជើងទីក្រុង Kunduz កាលពីថ្ងៃសៅរ៍នេះបើយោងតាមប្រភពព័ត៌មានពីបេសកកម្មអង្គការសហប្រជាជាតិនៅប្រទេសអាហ្វហ្គានីស្ថានតែការសន្មត់នេះគឺផ្ទុយស្រលះពីការស៊ើបអង្កេតរបស់យោធាសហរដ្ឋអាមេរិកដែលបញ្ជាក់ថាមិនមានជនស៊ីវិលណាម្នាក់ស្លាប់នៅក្នុងការវាយប្រហារនេះឡើយ។ ប្រភពព័ត៌មានពីកាសែត New York Times ឲ្យដឹងថាការវាយប្រហារតាមអាកាសដែលធ្វើឡើងដោយយោធាសហរដ្ឋអាមេរិកនៅទីក្រុង Kunduz កាលពីថ្ងៃសៅរ៍នេះបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់១៣នាក់ រីឯក្រសួងការពារជាតិប្រទេសអាហ្វហ្គានីស្ថាននិយាយថាមានជនស៊ីវិលម្នាក់ស្លាប់ និង៥នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារតាមអាកាសនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here