លោក ត្រាំ និយាយថាកិច្ចព្រមព្រៀងរវាងអាមេរិកនិងប្រទេសរុស្ស៊ីពាក់ព័ន្ធប្រទេសស៊ីរីនឹងជួយសង្គ្រោះជីវិតមនុស្សជាច្រើន

0

ប្រភពព័ត៌មានពី ChannelNewsAsia ថ្ងៃទី ១១​​ ខែ វិច្ឆិកា ឆ្នាំ២០១៧

លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និយាយនៅថ្ងៃសៅរ៍នេះថាកិច្ចព្រមព្រៀងមួយជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្លាឌឺមៀរ ពូទីន ស្តីពីប្រទេសស៊ីរីពិតជាអាចជួយសង្គ្រោះជីវិតមនុស្សជាច្រើន ក្រោយពីប្រធានាធិបតីទាំង២ជួបគ្នានៅកិច្ចប្រជុំកំពូលនៃមេដឹកនាំអាស៊ីប៉ាស៊ីហ្វិក។ នៅពេលលោកចាកចេញពីកិច្ចប្រជុំនៅ APEC ក្នុងទីក្រុង Danang ទៅកាន់រដ្ឋធានីហាណូយរបស់ប្រទេសវៀតណាមលោក ត្រាំ ប្រាប់ក្រុមអ្នកកាសែតនៅលើយន្តហោះ Air Force One ថា “យើងយល់ព្រមយ៉ាងលឿន ហើយវានឹងជួយសង្គ្រោះជីវិតយ៉ាងច្រើន”។ សេតវិមានក្រឹមឡាំងនិយាយកាលពីពេលមុននេះថាលោក ពូទីន និងលោក ត្រាំ យល់ព្រមជួបគ្នានៅខាងក្រៅកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ហើយដំណោះស្រាយនយោបាយមួយគឺជាតម្រូវការចាំបាច់នៅលើប្រទេសស៊ីរី ហើយថាពួកគេនឹងបន្តការខិតខំដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម។ លោក ត្រាំ និយាយបន្ថែមថាលោក ពូទីនមានការសន្ទនាខ្លី២ឬ៣ដង។ លោក ត្រាំ និយាយថាលោក ពូទីន និយាយម្តងហើយម្តងទៀតថាលោកមិនបានជ្រៀតជ្រែកចូលទៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីឆ្នាំមុននោះទេ។ លោក ត្រាំ និយាយថា ទំនាក់ទំនងល្អជាមួយប្រទេសរុស្ស៊ីគឺជារឿងសំខាន់បំផុត។ លោកនិយាយថា “ជាក់ស្តែង វានឹងក្លាយជារឿងអស្ចារ្យ ព្រោះគឺពិតជាអាចជួយយើងនៅក្នុងរឿងរបស់ប្រទេសកូរ៉េខាងជើង។ យើងមានបញ្ហាធំជាមួយប្រទេសកូរ៉េខាងជើង ហើយប្រទេសចិនកំពុងជួយពួកយើងក្នុងរឿងនេះផងដែរ។ ប្រសិនបើប្រទេសរុស្ស៊ីជួយយើងរួមបន្ថែមជាមួយនឹងប្រទេសចិនទៀតនោះ បញ្ហានេះនឹងមានដំណើរការកាន់តែលឿន”។ លោក ត្រាំ និយាយថាប្រធានាធិបតីប្រទេសចិនលោក ស៊ីជីន ពីង គឺជាមនុស្សល្អម្នាក់ដែលចង់ធ្វើរឿងត្រឹមត្រូវមួយ ប៉ុន្តែគាត់ចង់ឱ្យលោក ស៊ី ដាក់សម្ពាធកាន់តែច្រើនទៅលើប្រទេសកូរ៉េខាងជើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here