ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ២០១៧
ប្រភពសន្តិសុខមួយបាននិយាយថាក្មេងស្រី២នាក់ត្រូវចាប់ខ្លួនកាលពីថ្ងៃអង្គារនេះមុនពេលធ្វើការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគខាងលិចខេត្ត Anbar។ សារព័ត៌មាន Alghad ដកស្រង់ប្រភពដែលនិយាយថាអ្នកទាំង២ត្រូវបានគេចាប់ខ្លួនមុននឹងកំណត់ទីតាំងដាក់គ្រាប់បែកលើកន្លែងស្នាក់នៅរបស់មន្រ្តីស្ថិតនៅក្នុងទីក្រុង Haditha។ ប្រភពដដែលបាននិយាយថាក្មេងស្រី២នាក់ត្រូវចាប់ខ្លួនមុនពេលប៉ុប៉ងដាក់គ្រាប់បែកនៅកន្លែស្នាក់របស់មន្ត្រីនៅទីក្រុង Haditha។ មេបញ្ជាការកំពូលម្នាក់ដែលជាកងកម្លាំងប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដំបូងគេក្នុងខេត្តអាន់បាចាប់ផ្តើមដំបូងមានសមាជិកត្រឹមតែ៧នាក់តែប៉ុណ្ណោះ ដែលបច្ចុប្បន្នមានសមាជិកអ្នកប្រយុទ្ធរហូដល់ទៅ៩០នាក់។ ជាការកត់សម្គាល់ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានកំណត់គោលដៅវាយប្រហារម្តងម្កាលទៅលើទីក្រុង Haditha។ ចំណែកឯកងកម្លាំងអ៊ីរ៉ាក់ថ្មីៗនេះបានកាន់កាប់ទីក្រុង Rawa ដែលស្ថិតនៅតាមបណ្តោយព្រំដែនរបស់ខេត្តអាន់បាជាមួយនឹងប្រទេសស៊ីរី ដោយបានបញ្ចប់ការកាន់កាប់ដែនដីរបស់រដ្ឋអ៊ីស្លាមក្នុងប្រទេសអ៊ីរ៉ាក់អស់រយៈពេល៣ឆ្នាំដែលបានចាប់ផ្តើមកាលពីឆ្នាំ ២០១៤៕
