សមាជិករដ្ឋអ៊ីស្លាម៨នាក់ត្រូវបានសម្លាប់នៅភាគនិរតីខេត្ត Kirkuk

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ២០១៧

ប្រភពសន្តិសុខនៅក្នុងខេត្តនេះបាននិយាយថាពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម៨នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងយោធានៅភាគនិរតីខេត្ត Kirkuk កាលពីថ្ងៃអង្គារនេះ។ យោងតាមសារព័ត៌មាន Baghdad Today ពួកសកម្មប្រយុទ្ធ៨នាក់ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការរបស់កងកម្លាំងចលនានិយមស្ថិតនៅក្នុងតំបន់ Qasabat Bashir។ យោងតាមប្រភពបាននិយាយថាក្នុងចំណោមអ្នកស្លាប់មានមេបញ្ជាការតំបន់ម្នាក់របស់ក្រុមនេះដែលប្រចាំការនៅភាគនិរតីខេត្ត Kirkuk។ គួរបញ្ជាក់ថាកងកម្លាំងអ៊ីរ៉ាក់បានប្រកាសថាបានកាន់កាប់ទីក្រុង Hawija ដែលជាទីតាំងរបស់រដ្ឋអ៊ីស្លាមស្ថិតនៅក្នុងខេត្ត Kirkuk កាលពីដើមខែតុលានេះ។ ក្រុមនេះបានសម្លាប់ជនស៊ីវិលរាប់រយនាក់នៅទីនោះដែលប៉ុនប៉ងរត់គេចខ្លួនចេញពីទីក្រុង និងបានសហការជាមួយកងកម្លាំងសន្តិសុខ។ ស្ថានភាពនេះបានបង្ខំឲ្យមនុស្សរាប់ពាន់នាក់រត់ភៀសខ្លួនឆ្ពោះទៅកាន់ជំរុំជនភៀសខ្លួន។ ក្រុមនេះផងដែរកំពុងជិតនឹងបរាជ័យក្នុងប្រទេសស៊ីរី ដោយសារតែការវាយប្រហាររបស់កងកម្លាំងប្រជាធិបតេយ្យស៊ីរីដែលគាំទ្រដោយសហរដ្ឋអាមេរិក និងកងទ័ពរដ្ឋាភិបាលស៊ីរីដែលគាំទ្រដោយប្រទេសរុស្ស៊ី៕

LEAVE A REPLY

Please enter your comment!
Please enter your name here