ប្រទេសជប៉ុនអំពាវនាវឱ្យក្រុងព្យុងយ៉ាងបោះបង់កម្មវិធីមីស៊ីល និងនុយក្លេអ៊ែរ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ២០១៧

ការបាញ់សាកល្បងមីស៊ីលដែលមិនអាចទទួលយកបាន និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងមិនត្រឹមតែគំរាមកំហែងដល់ប្រទេសជិតខាងដូចជាប្រទេសកូរ៉េខាងត្បូង និងជប៉ុននោះទេប៉ុន្តែវាក៏គំរាមកំហែងដល់ប្រទេសរុស្ស៊ី ប្រទេសនៅអឺរ៉ុបដទៃទៀត និងសហគមន៍អន្តរជាតិទាំងមូល នេះបើយោងតាមប្រភព ព័ត៌មានពីរដ្ឋមន្រ្តីក្រសួងការបរទេស Taro Kono ប្រាប់ទៅកាន់ TASS។ វាជាកត្តាសំខាន់ណាស់ ដែលក្រុងតូក្យូ មូស្គូ កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងចិន ត្រូវសហការគ្នាចាត់ការបញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។ ដើម្បីឈានទៅដល់ការធ្វើសមាហរណកម្មនេះសមាជិកអង្គការសហប្រជាជាតិត្រូវរកដំណោះស្រាយក្នុងការដាក់ទណ្ឌកម្មដើម្បីប្រឆាំងយ៉ាងពេញលេញជាមួយប្រទេសកូរ៉េខាងជើង។ លោក Kono បន្ថែមថាចាំបាច់ត្រូវបង្ខំឱ្យប្រទេសកូរ៉េខាងជើងបោះបង់កម្មវិធីមីស៊ីល និងនុយក្លេអ៊ែរ។ លោកបន្ថែមថាអាជ្ញាធរនៅក្នុងទីក្រុងព្យុងយ៉ាងត្រូវតែដឹងថាការប្រើប្រាស់អាវុធទាំងនោះមិនអាចនាំឲ្យមានអនាគតភ្លឺស្វាងទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here