ការភៀសខ្លួនរបស់ក្រុមភេរវករអាចធ្វើឱ្យអាហ្វហ្គានីស្ថានក្លាយជាកន្លែងរឹងមាំរបស់ក្រុម ISIS បន្ទាប់ពីបរាជ័យក្នុងប្រទេសស៊ីរីនិងអ៊ីរ៉ាក់

0

ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ១១​ ខែ ធ្នូ​ ឆ្នាំ២០១៧

លោក Nikita Mendkovich អ្នកវិភាគនយោបាយមកពីក្រុមប្រឹក្សាកិច្ចការអន្តរជាតិរបស់រុស្ស៊ីប្រាប់ RT ថាភាពតានតឹងជាច្រើនទសវត្សរ៍ និងកងកម្លាំងសន្តិសុខចុះខ្សោយធ្វើឱ្យអាហ្វហ្គានីស្ថានក្លាយជាទិសដៅថ្មីរបស់ក្រុមភេរវករបន្ទាប់ពីបរាជ័យនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។ កាលពីថ្ងៃអាទិត្យរដ្ឋាភិបាលអ៊ីរ៉ាក់ប្រកាសថាប្រទេសត្រូវ “រំដោះបានទាំងស្រុង” ពីក្រុមភេរវករ ហើយសង្គ្រាមប្រឆាំងនឹងរដ្ឋអ៊ីស្លាម (ISIS/ISIL) ត្រូវបញ្ចប់។ កាលពីដើមសប្តាហ៍ឧត្តមសេនីយ៍របស់រុស្ស៊ីនិយាយថា “អង្គការភេរវករទាំងអស់របស់ក្រុម IS នៅស៊ីរីត្រូវបំផ្លាញ ហើយទឹកដីនេះត្រូវរំដោះ”។ លោក Mendkovich និយាយថាពួកក្រុមភេរវកររស់រានមានជីវិតភៀសខ្លួនចេញពីប្រទេសទាំង២ដោយអាហ្វហ្គានីស្ថានក្លាយជាមូលដ្ឋានរឹងមាំថ្មីសម្រាប់ក្រុម IS។ លោកនិយាយថា “អាហ្វហ្គានីស្ថានអស្ថិរភាពជាច្រើនឆ្នាំ និងសកម្មភាពភេរវកម្មខ្ពស់ចំពោះភាពទន់ខ្សោយនៃភ្នាក់ងារសន្តិសុខរបស់រដ្ឋាភិបាល”។ លោក Mendkovich សំដៅទៅលើការតស៊ូឥតឈប់ឈរអស់រាប់ទសវត្សប្រឆាំងនឹងពួកតាលីតាមរយៈកងកម្លាំងអន្តរាគមន៍ដែលដឹកនាំដោយអាមេរិក និងអាជ្ញាធរអាហ្វហ្គានីស្ថាន។ កងទ័ពអាមេរិកស្ថិតនៅអាហ្វហ្គានីស្ថានចាប់តាំងពីឆ្នាំ២០០១។ លោក Mendkovich ថ្លែងថា៖ “បច្ចុប្បន្នក្រុមប្រយុទ្ធនៅក្រោមទង់ជាតិរដ្ឋអ៊ីស្លាមនៅតាមតំបន់ជាច្រើននៃអាហ្វហ្គានីស្ថានរួមទាំងខេត្តណានហារ៉ារ និងតំបន់ភាគខាងជើងមួយចំនួនដូចជា Kunduz”។ លោកព្រមានថាអង្គការភេរវកម្មទាំងនោះអាចសម្របសម្រួល និងសហការជាមួយក្រុមសកម្មប្រយុទ្ធដែលផ្លាស់ប្តូរទីលំនៅ។ ក្រុមភេរវករបាត់បង់លទ្ធភាពទទួលប្រេង និងលុយមូលនិធិសម្រាប់ប្រតិបត្ដិកានៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ប៉ុន្តែអាហ្វហ្គានីស្ថានមានលទ្ធភាពផ្តល់ឱ្យក្រុមនេះនូវប្រភពចំណូលផ្សេងទៀតរួមទាំងការជួញដូរគ្រឿងញៀន និងត្បូងដ៏មានតំលៃព្រមទាំងការលួចបន្លំគម្រោងមនុស្សធម៌នៅក្នុងតំបន់ដែលផ្តល់ឧបត្ថម្ភហិរញ្ញប្បទានដោយបស្ចឹមប្រទេស”៕

LEAVE A REPLY

Please enter your comment!
Please enter your name here