ទាហានអាឡឺម៉ង់ជាប់ចោទពីបទរៀបចំគម្រោងការសម្លាប់អ្នកនយោបាយកំពូល

0

ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ២០១៧

ទាហានអាឡឺម៉ង់ម្នាក់ត្រូវចោទប្រកាន់ពីបទប៉ុនប៉ងធ្វើការវាយប្រហារមកលើក្រុមអ្នកនយោបាយជាន់ខ្ពស់ដោយប្រើប្រាស់រូបភាពក្លែងក្លាយជាក្រុមឧទ្ទាមអ៊ីស្លាម បន្ទាប់ពីទាហានម្នាក់នេះត្រូវជាប់ចោទនឹងបណ្តេញចេញពីតុលាការ។
ព្រះរាជអាជ្ញាសហព័ន្ធចោទប្រកាន់អតីតលោកអនុសេនីយ៍ Franco Hans A វ័យ២៨ឆ្នាំដែលត្រូវចាប់ខ្លួនកាលពីខែមេសា និងអ្នកសមគំនិត២នាក់ផ្សេងទៀតពីបទរៀបចំផែនការអំពើហិង្សា រំលោភច្បាប់ប្រើប្រាស់អាវុធ និងគ្រឿងផ្ទុះ។ យោងតាមសេចក្តីថ្លែងការណ៍របស់ព្រះរាជអាជ្ញាបានឲ្យដឹងថា “គាត់មានគម្រោងធ្វើការវាយប្រហារដោយមិនដឹងពេលវេលាច្បាស់លាស់នៅឡើយមកលើអ្នកនយោបាយជាន់ខ្ពស់ដែលក្រោកឈរចំពោះអ្វីដែលចាត់ទុកថាជាគោលនយោបាយពិសេសរបស់ជនភៀសខ្លួន។ គាត់ចង់ឲ្យអ្នករាល់គ្នាជឿថាការវាយប្រហាររបស់គាត់គឺពាក់ព័ន្ធនឹងក្រុមភេរវករអ៊ីស្លាម”៕

LEAVE A REPLY

Please enter your comment!
Please enter your name here