មនុស្ស៩នាក់ស្លាប់ និងមួយចំនួនទៀតរងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកក្នុងវិហារសាសនាគ្រិស្តក្នុងប្រទេសប៉ាគីស្ថាន

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ២០១៧

អ្នកបំផ្ទុះគ្រាប់បែក២នាក់វាយប្រហារក្នុងវិហារសាសនាគ្រិស្តនៅភាគខាងត្បូងប្រទេសប៉ាគីស្ថាន។ ការវាយប្រហារនេះសម្លាប់មនុស្ស៩នាក់ និងបង្ករឲ្យមនុស្ស៥០នាក់រងរបួស។ ហេតុការណ៍នេះឡើងនៅក្រុង Quetta ដែលជាក្រុងធំបំផុតក្នុងខេត្ត Balochistan។ ការវាយប្រហារភេរវកម្មនេះកំណត់គោលដៅលើវិហារ Bethel Memorial Methodist។ យោងតាមការបញ្ជាក់ព័ត៌មានបន្ថែមពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Sarfaraz Ahmad Bugti បញ្ជាក់ឲ្យដឹងថាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត២នាក់វាយប្រហារនៅក្រុមជំនុំក្នុងព្រះវិហារ។ អ្នកបំផ្ទុះគ្រាប់បែកម្នាក់ត្រូវកម្លាំងបង្ក្រាបបាញ់សម្លាប់នៅខាងក្រៅ។ គាត់បានបន្ថែមថាអ្នកបំផ្ទុះ២នាក់ក្នុងព្រះវិហារវាយប្រហារដោយបំផ្ទុះខ្លួនឯង។ លោក Bugti លើកបន្ថែមថាគេរាយការណ៍ថាអ្នកវាយប្រហារទាំង២នាក់មានអាវុធជាប់ខ្លួនផងដែរ៕

Church 18-12-17

LEAVE A REPLY

Please enter your comment!
Please enter your name here