ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ២០១៧
នៅសប្តាហ៍នេះក្រសួងការពារជាតិរុស្ស៊ីធ្វើរបាយការណ៍ចុងក្រោយអំពីផែនការផ្គត់ផ្គង់គ្រឿងសព្វាវុធរបស់ខ្លួនរហូតដល់ឆ្នាំ២០២៧ដោយមានឃ្លាំងអាវុធនុយក្លេអ៊ែរ អាវុធសំខាន់ៗ និងសំភារ:កងទ័ពដែលកំណត់ជាអាទិភាព។ ផែនការរយៈពេល១ទសវត្សសម្រាប់ការផ្គត់ផ្គង់ផ្នែកយោធាត្រូវអនុម័តនៅក្នុងឆ្នាំ២០១៦ ប៉ុន្តែពន្យាពេលដោយសារបញ្ហាសេដ្ឋកិច្ចមិនច្បាស់លាស់។ យោងតាមប្រភពមួយរបស់រដ្ឋបាលប្រធានាធិបតីដកស្រង់ដោយសារពត៌មាន Kommersant ថារដ្ឋាភិបាលសម្រេចចិត្តមិនរង់ចាំស្ថិរភាពដែលមើលមិនឃើញ។ ក្រសួងការពារជាតិរុស្ស៊ីនឹងទទួលទឹកប្រាក់ចំនួន៣២៤ពាន់លានដុល្លារសម្រាប់ផ្គត់ផ្គង់កម្មវិធីនេះ ចំណែក៥១ពាន់លានដុល្លារទៀតត្រូវផ្តល់ទៅឱ្យសេវាច្បាប់ និងសេវាស៊ើបការណ៍សម្ងាត់រុស្ស៊ី។ ការចំណាយនេះនឹងមានតុល្យភាពរវាងអាវុធយុទ្ធភណ្ឌរបស់យោធារុស្ស៊ីបើប្រៀបធៀបទៅផែនការឆ្នាំ២០១១-២០២០ដែលផ្តល់អាទិភាពដល់កងទ័ពជើងទឹកច្រើនជាងកងទ័ពជើងគោក៕