ប៉ូលិសសាអូឌីតរកឃើញសាកសពជនជាប់ចោទ Shiite

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ២០១៧

ប៉ូលិសសាអូឌីតរកឃើញសាកសពចៅក្រមស៊ីអ៊ីតដែលគាំទ្ររដ្ឋាភិបាលដែលចៅក្រមរូបនោះត្រូវគេចាប់ពង្រត់ក្រោយពីមានការបាញ់ប្រហាររវាងប៉ូលិស និងក្រុមឧទ្ទាម។ គេរកឃើញសាកសពរបស់ចៅក្រមលោក Mohammed al-Jirani នៅលើកសិដ្ឋានមួយក្នុងទីក្រុង Awamiya នៅខេត្តភាគខាងកើត។ តំបន់នោះគឺជាកន្លែងដែលមានជម្លោះក្នុងចំណោមជនជាតិភាគតិចស៊ីអ៊ីតអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ជនសង្ស័ធ្វើការវាយឆ្មក់លើតំបន់នោះនៅថ្ងៃអង្គារមុន។ យោងតាមប្រភពអ្នកនាំពាក្យរបស់ក្រសួងការពារជាតិបញ្ជាក់ឱ្យដឹងថាការធ្វើតេស្ត DNA បញ្ជាក់ថា សាកសពដែលគេសង្ស័យជាសាកសពរបស់លោក Sheikh Jirani។ ក្រៅពីនេះគេចាប់បានជនសង្ស័យឈ្មោះ Salman al-Faraj ជាប់សង្ស័យពីបទបង្ករអំពើរភេរវកម្ម។ គេចាប់លោក Sheikh Jirani នៅខែធ្នូ ឆ្នាំ២០១៦ នៅមុខផ្ទះរបស់លោកតែម្តង៕

Shiite 26-12-17.jpg

LEAVE A REPLY

Please enter your comment!
Please enter your name here