មនុស្សម្នាក់ស្លាប់ខណៈមានការប្រឆាំងតវ៉ាកើតឡើង

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៩ ខែ មករា ឆ្នាំ២០១៨

ហេតុការណ៍ប៉ះទង្គិចគ្នាមួយកើតឡើងរវាងប៉ូលិស និងបាតុករ។ បាតុករប្រមូលផ្តុំគ្នាប្រឆាំងនឹងគោលនយោបាយសេដ្ឋកិច្ចតឹងរ៉ឹងរបស់រដ្ឋាភិបាលទុយនេស៊ីលើការបង្កើនពន្ធលើទំនិញ និងសេវាកម្មជាច្រើនព្រមទាំងពន្ធលើការនាំចូល។ ការប៉ះទង្គិចនេះបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង៥នាក់រងរបួស។ បុរសម្នាក់នោះស្លាប់ដោយសារស្រូបឧស្ម័នបង្ហូរទឹកភ្នែក។ ហេតុការណ៍នេះកើតឡើងនៅក្នុងទីក្រុង Teatabba ស្ថិតនៅចម្ងាយ៤០គីឡូម៉ែត្រភាគខាងលិចរដ្ឋធានីទុយនីស។ បាតុករធ្វើការប្រឆាំងតវ៉ាយ៉ាងហោចណាស់១០លើក៕

Tunisia 10-01-18

LEAVE A REPLY

Please enter your comment!
Please enter your name here