ប្រភពព័ត៌មានពី ChannelNewsAsia ថ្ងៃទី ១២ ខែ មករា ឆ្នាំ២០១៨
មន្ទីរបញ្ចកោណនិយាយនៅថ្ងៃព្រហស្បតិ៍ទី១១ ខែមករានេះថាខ្លួនចាប់ផ្តើមបើកការស៊ើបអង្កេតមួយបន្ទាប់ពីខ្សែវីដេអូមួយដែលបង្ហោះលើអ៊ីនធឺណែតបង្ហាញថាទាហានអាមេរិកម្នាក់ប្រើប្រាស់កាំភ្លើងខ្លីបាញ់ប្រហារទៅលើអ្នកបើកបររថយន្តដឹកទំនិញនៅអាហ្វហ្គានីស្ថាន។ ឧបទ្ទវហេតុនេះត្រូវបង្ហាញក្នុងវីដេអូរយៈពេល៣នាទីដែលហួសចិត្តជាមួយតន្ត្រីហ៊ីបហប (hip-hop) បង្ហាញពីកងប្រតិបត្ដិការពិសេសរបស់អាមេរិកនៅកន្លែងធ្វើការនៅអាហ្វហ្គានីស្ថាន។ នៅក្នុងវីដេអូខ្លីនេះមិនបង្ហាញអំពីអ្វីដែលកើតឡើងទៅលើអ្នកបើកបរនោះទេ។ បញ្ជាការកណ្ដាលរបស់កងយោធាសហរដ្ឋអាមេរិកនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វីដេអូដែលបង្ហោះនៅលើគេហទំព័រសាធារណៈនេះផ្តល់នូវការព្រួយបារម្ភយ៉ាងខ្លាំង”។ យើងកំពុងធ្វើការស៊ើបអង្កេតទៅលើវីដេអូនេះហើយនឹងចាត់វិធានការសមស្របជាលទ្ធផលនៃការស៊ើបអង្កេតនេះ។ យ៉ាងណាមិញវីដេអូនេះត្រូវគេដកចេញយ៉ាងឆាប់រហ័ស ប៉ុន្តែវានៅតែអាចរកឃើញនៅលើប្រព័ន្ធអ៊ីនធឺណែតនៅតាមគេហទំព័រផ្សេងទៀត៕