ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី ១៥ ខែ មករា ឆ្នាំ២០១៨
RAF បានបញ្ជាក់ថាយន្តហោះចម្បាំងទីហ្វុងរបស់អង់គ្លេសហោះយ៉ាងប្រញាប់ប្រញាលដើម្បីស្ទាប់ចាប់យន្តហោះទម្លាក់គ្រាប់បែករបស់រុស្ស៊ី២គ្រឿងដែលហោះទៅជិតដល់ចក្រភពអង់គ្លេសនៅលើសមុទ្រភាគខាងជើង។ ក្រសួងការពារជាតិបាននិយាយថាយន្តហោះ Blackjack របស់រុស្ស៊ីមិនបានផ្តល់ដំណឹងសម្រាប់ការត្រួតពិនិត្យចរាចរអាកាសនោះទេ និងបានចូលមកក្នុងចម្ងាយ៣៥ម៉ៃល៍ (៥៦គីឡូម៉ែត្រ) នៃដែនអាកាសរបស់អង់គ្លេសជាចំណុចដែលកៀកបំផុត។ ហេតុការណ៍នេះកើតឡើងចំពេលដែលមានភាពតានតឹងខ្លាំងរវាងបស្ចិមប្រទេស និងប្រទេសរុស្ស៊ីដោយមានឧបត្ដិហេតុចំនួន៣ស្រដៀងគ្នានេះ កើតមានឡើងក្នុងឆ្នាំកន្លងទៅ៕