ការវាយប្រហារលើតំបន់មួយចំនួនទៀតក្នុងតំបន់ Afrin នឹងចាប់ផ្តើមនៅថ្ងៃអាទិត្យ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២១ ខែ មករា ឆ្នាំ២០១៨

ក្រោយពេលមានការវាយប្រហារយ៉ាងចាស់ដៃនៅថ្ងៃសៅរ៍ក្នុងតំបន់ Afrin ជាតំបន់ដែលក្រុមឃើដកាន់កាប់ប្រធានធិបតីប្រទសទួរគីប្រកាសថាប្រតិបត្តិការ Olive Branch នឹងចាប់ផ្តើមទៀតនៅថ្ងៃអាទិត្យ។ លោកអះអាងថាប្រតិបត្តិការលើកទី១បំផ្លាញគោលដៅស្ទើរតែទាំងស្រុង។ យោងតាមប្រភពព័ត៌មានពី Anadolu News បានឲ្យដឹងថាការសង្គ្រោះឲ្យចេញផុតពីការគាបសង្កត់ និងការធ្វើទុក្ខបុកម្នេញពីអង្គភាពភេរវករគឺជាគោលដៅតែមួយគត់នៃប្រតិបត្តិការនេះ។ ក្រោយពីមានការបាញ់កាំភ្លើងឆ្លងកាត់ព្រំដែននៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ប្រទេសទួរគីបញ្ជូនទាហានស៊ីរីសេរី (FSA) បន្ថែមចំនួនរាប់ពាន់នាក់ដើម្បីគាំទ្រការវាយលុករបស់ពួកគេក្នុងការលុបបំបាត់កងជីវពលស៊ីវិល PKK, PYD, YPG និងពួកយុទ្ធជនរដ្ឋអ៊ីស្លាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here