ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០២ ខែ មីនា ឆ្នាំ២០១៨
អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់វាយប្រហារក្នុងរដ្ឋធានី Kabul ប្រទេសអាហ្វហ្គានីស្ថានដែលគេបានឮសឡេងផ្ទុះយ៉ាងខ្លាំងនៅតំបន់ក្បែរស្ថានទូតបរទេសនៅថ្ងៃសុក្រនេះបើយោងតាមប្រភពព័ត៌មានពី RT។ ហេតុការណ៍នេះគឺជាការបំផ្ទុះគ្រាប់បែកអត្តឃាតនេះបើយោងតាមប្រភពលោក Bismillah Tabaan មេបញ្ជាការប៉ូលិសក្នុងខណ្ឌទី៩។ អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក Najib Danish និយាយថាមានការបំផ្ទុះគ្រាប់បែករថយន្តនៅក្នុងទីក្រុង Qabl Bai បណ្តាលឲ្យមនុស្សចំនួន៤នាក់រងរបួស។ ការវាយប្រហារនេះកើតឡើងនៅរយៈពេល២ថ្ងៃបន្ទាប់ពីប្រធានាធិបតី Ashraf Ghani ស្នើឱ្យចាប់ផ្តើមមានកិច្ចចរចាសន្តិភាពជាមួយក្រុមតាលីបង់៕
