តើស្ត្រីដែលមានទំនាក់ទំនងជាមួយក្រុម ISIS គឺជាជនរងគ្រោះ ឬជាអ្នករួមគំនិត?

0

ប្រភពព័ត៌មានពី RTចេញផ្សាយ​ថ្ងៃទី ១៩​ ខែមេសា ឆ្នាំ ២០១៨

តើមានការចោទប្រកាន់ទំនាក់ទំនងជាមួយរដ្ឋអ៊ីស្លាមបង្ហាញពីស្ថានភាពដ៏គួរឱ្យរន្ធត់ដែលស្ត្រី និងកុមារជាប់នៅក្នុងជំរុំជនភៀសខ្លួននៅអ៊ីរ៉ាក់ត្រូវគេរាយការណ៍ថាត្រូវទទួលទុក្ខលំបាកនោះ ហើយវាក៏មានការខ្វែងគំនិតគ្នារវាងអ្នកជំនាញជាមួយអ្នកសារព័ត៌មាន RT​ បន្ទាប់ពីមានរបាយការណ៍គួរឱ្យព្រួយបារម្ភពីអង្គការលើកលែងទោសអន្តរជាតិ។


ស្រ្តី និងកុមារនៅអ៊ីរ៉ាក់រាប់ពាន់នាក់ជាប់នៅក្នុងជំរុំជនភៀសខ្លួនគ្មានទីកន្លែងត្រូវទៅស្ថិតក្នុង​ប្រទេសនេះបន្ទាប់ពីប្តី​ ឪពុក និងកូនប្រុសរបស់ពួកគេត្រូវសម្លាប់​ ឬចាប់ខ្លួនខណៈដែលរត់គេចខ្លួនពីរដ្ឋអ៊ីស្លាម (ISIS/ISIL) ។ របាយការណ៍ចុងក្រោយធ្វើឡើងដោយក្រុមសិទ្ធិមនុស្សបង្ហាញឱ្យដឹងថា ដោយសារតែស្រ្តីមានទំនាក់ទំនងជាមួយពួកភេរវករជាទម្លាប់ត្រូវរងការរំលោភ​ និងភាពអាម៉ាស់ដោយបុគ្គលិករដ្ឋបាលក្នុងជំរុំនេះតែម្តង។

ជាភ្ញៀវកិត្តិយសក្នុងកម្មវិធីវិទ្យុ និងជាអ្នកកាសែតលោក Jon Gaunt ជឿជាក់ថា​ ជាដំបូងយើងត្រូវរកឱ្យឃើញថាតើមនុស្សទាំងនេះមានទំនាក់ទំនងជាមួយក្រុមភេរវករដែរឬទេ? ប្រសិនបើទំនាក់ទំនងនេះបង្កើតឡើង​មែន​ត្រូវមានកាពិភាក្សាធ្វើឡើងក្នុង”ភាពម៉ឺងម៉ាត់” ។ គាត់មានការខ្វែងគំនិតក្នុងកិច្ចពិភាក្សាជាមួយបុគ្គលិកជំនួយ​ និងសមាជិកអង្គការយុវជន JSSOR ហើយលោក Mohammed Serkal មិនយល់ស្របដោយនិយាយថាស្ត្រីទាំងនេះគួរតែត្រូវមើលថែដោយសេចក្តីថ្លៃថ្នូរមិនត្រូវគិតពីទំនាក់ទំនងជាមួយពួកក្រុមសកម្មប្រយុទ្ធ ISនោះទេ ។ លោកSerkal ចង្អុលបង្ហាញថា “នេះមិនមែនជាកំហុសពួកគេទេ ប្រសិនបើស្វាមី​ បងប្រុស​ ឬកូនប្រុសរបស់គាត់កាន់កាំភ្លើងបញ្ជាដោយពួកពួកភេរវជននោះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here