ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៨
អ្នកជំនាញយោធារបស់ប្រទេសរុស្ស៉ីមានគម្រោងធ្វើអធិការកិច្ចនៅទីតាំង និងលើសកម្មភាពយោធារបស់ចក្រភពអង់គ្លេសចំពេលដែលមានការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់នៅប្រទេស Scotland នេះយោងតាមការប្រកាសរបស់ប្រធានមជ្ឈមណ្ឌលកាត់បន្ថយសារធាតុនុយក្លេអ៊ែរលោក Sergey Ryzhkov ។
ថ្វីបើមានភាពតានតឹងរវាងទីក្រុងឡុងដ៏ និងក្រុងម៉ូស្កូក៏អ្នកជំនាញមកពី NNRC មានគម្រោងទៅធ្វើទស្សនកិច្ចក្រោមបទប្បញ្ញត្តិកិច្ចព្រមព្រៀងឆ្នាំ ២០១១។ នៅថ្ងៃទី ២៣-២៦ ខែមេសា ក្រោមក្របខ័ណ្ឌឯកសារ Vienna Document ២០១១ ស្តីពីវិធានការកសាងទំនុកចិត្ត និងសន្តិសុខអ្នកជំនាញយោធារបស់រុស្ស៊ីរៀបគម្រោង នឹងទៅត្រួតពិនិត្យស្រុកមួយលើទឹកដីចក្រភពអង់គ្លេស នេះយោងតាមប្រភពភ្នាក់ងារព័ត៌មាន Sputnik និង Interfax នេះបើដកស្រង់សម្តីរបស់លោក Sergey Ryzhkov ។ លោកបន្ថែមថា ការធ្វើអធិការកិច្ចនឹងធ្វើឡើងក្នុងតំបន់ដែលកំណត់ទុកជាមុនលើផ្ទៃដីប្រមាណ ១៦.000 គីឡូម៉ែត្រការ៉េ ហើយនៅទីនោះត្រូវបញ្ជាក់ ឬបដិសេធចំពោះការបង្ហាញវត្តមានសកម្មភាពយោធា និងស្ថានភាពតាំងរបស់ពួកគេ។ ពេលដែលទីតាំងពិតប្រាកដមិនត្រូវបានគេបញ្ជាក់ លោក Ryzhkov កត់សម្គាល់ថា មន្រ្តីរុស្ស៊ីនឹងធ្វើទស្សនកិច្ចនៅក្នុងជួរយោធា និងទទួលបានគាវកិច្ចពីសមភាគីអង់គ្លេស ។
បេសកកម្មដែលនឹងធ្វើឡើងក្នុងក្របខ័ណ្ឌនៃ OSCE (អង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប) ឯកសារ Vienna ចុះហត្ថលេខានៅឆ្នាំ ២០១១ នឹងអនុញ្ញាតឱ្យលោកធ្វើការទំនាក់ទំនងជាមួយមេបញ្ជាការយោ ធាចក្រភពអង់គ្លេស។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះគេរំពឹងថា ភាគីអង់គ្លេសនឹងចែករំលែកព័ត៌មានស្តីពីការធ្វើសមយុទ្ធរួម ១៨- ដែលបានគ្រោងទុកចាប់ពីថ្ងៃទី ២១ ខែមេសារហូតដល់ថ្ងៃទី ០៤ ខែ ឧសភា នេះយោងតាមប្រភពព័ត៌មានពី Ryzhkov ។ ការចូលរួមជាអ្នកចម្បាំងគឺជាការចូលរួមធ្វើសមយុទ្ធ NATO ធ្វើឡើងនៅភាគពាយព្យនៃប្រទេសស្កុតឡែន។ ដោយមានការរៀបចំពីក្រសួងការពារជាតិ សមយុទ្ធយោធារបស់ចក្រភពអង់គ្លេសជាសមយុទ្ធ ធំបំផុតរបស់ទ្វីបអឺរ៉ុប និងមានការចូលរួមពីកងយោធារបស់អង្គការ NATO ចំនួនរាប់ពាន់នាក់ មានទាំងនាវាសង្គ្រាម និងយន្តហោះចម្បាំង។ ការធ្វើសមយុទ្ធលើកដំបូងនៅឆ្នាំនេះនឹងមានបុគ្គលិកយោធាជាង ១១ ៦០០ នាក់មកពី ១៧ ប្រទេស។
ប្រសិនបើការត្រួតពិនិត្យរបស់រុស្ស៊ី ត្រូវគេអនុញ្ញាតិឱ្យដំណើរការដូចដែលបានគ្រោងទុកនោះ វានឹងកើតមានចំណងទាក់ទងទ្វេភាគីមិនធ្លាប់មានពីមុនមក ក្រោយពីពេលថ្មីៗនេះ ទីក្រុងឡុងដ៏ទើបតែចូលរួមជាមួយ សហអាមេរិកធ្វើការវាយប្រហារប្រឆាំងនឹងប្រទេសស៊ីរ៉ី ហើយនៅខែទី ០២ គេបន្តចោទថាក្រុងម៉ូស្កូជាអ្នកបំពុលនៅ Salisbury ៕