មេដឹកនាំជាន់ខ្ពស់របស់ ISIS ត្រូវគេចាប់ខ្លួននៅភាគខាងជើងទីក្រុង

0

ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១៨

អាជ្ញាធរអ៊ីរ៉ាក់ឃាត់ខ្លួនសមាជិកឧទ្ទាមអំឡុងពេលធ្វើការវាយឆ្មក់មួយនៅទីក្រុង Mosul នេះយោងតាមប្រភព​ Baghdad Post រាយការណ៍នៅថ្ងៃសៅរ៍។ របាយការណ៍បន្តថា ការអនុវត្តច្បាប់ធ្វើឡើងក្នុងការស៊ើបការណ៍សម្ងាត់ដើម្បីទទួលបានព័ត៌មានច្បាស់លាស់ឈានដល់ការចាប់ខ្លួន។ សមាជិកឧទ្ទាមដែលត្រូវគេចាប់ខ្លួនមានឈ្មោះថា Ebrahim Mesha’al Marei ។ គាត់ត្រូវគេប្រគល់ខ្លួនទៅឱ្យអាជ្ញាធរ​ និងត្រូវគេកំណត់ឲ្យប្រឈមមុខនឹងនីតិវិធី ច្បាប់។

ការវាយឆ្មក់ដាច់ដោយឡែកមួយទៀតរបស់អាជ្ញាធរអ៊ីរ៉ាក់ចាប់ខ្លួនពួកសកម្មប្រយុទ្ធ ប្រដាប់ដោយអាវុធនៅភាគខាងជើងទីក្រុង Baghdad នេះយោងតាមប្រភពកាសែត Baghdad Post រាយការណ៍។ សម្រាប់ការវាយឆ្មក់នេះ គេមិនទាន់កំណត់អត្តសញ្ញាណអ្នកវាយប្រហារ​បានទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here