ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី2 ខែឧសភា ឆ្នាំ2018:
យោងតាមរបាយការណ៍ យ៉ាងហោចណាស់មានមនុស្ស ១៥នាក់ រួមទាំងបុព្វជិត (គ្រិស្តសាសនា) ត្រូវសម្លាប់ នៅក្នុងការវាយប្រហារលើព្រះវិហារ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ ខ្មាន់កាំភ្លើងប្រដាប់គ្រាប់បែកសំដៅទៅព្រះវិហារ Notre-Dame de Fatima នៅក្នុងទីក្រុងបានហ្គី ក្នុងអំឡុងពេលមានមហាជនជួបជុំកាលពីថ្ងៃអង្គារ។
ហេតុការណ៍នេះ កើតឡើងនៅជិតរបស់ក្រុមសកម្មប្រយុទ្ធមូស្លីម PK5 ជាកន្លែងដែលមានមនុស្ស ២៨នាក់ ត្រូវសម្លាប់ នៅក្នុងការប៉ះទង្គិចគ្នា កាលពីខែមុនផងដែរ។ សាធារណរដ្ឋអាហ្វ្រិកកណ្តាលប្រឈមមុខនឹងជនជាតិភាគតិចជាច្រើនឆ្នាំ និងជម្លោះសាសនាទៀតផង។ កាលពីឆ្នាំ២០១៣ ក្រុមពួកឧទ្ទាមមូស្លីមមកពីក្រុមការពារ Seleka ឆក់យកអំណាចនៅក្នុងប្រទេសកាន់សាសនាគ្រីស្ទានផងដែរ។ ក្រុមសកម្មប្រយុទ្ធគ្រីស្ទានភាគច្រើនដែលគេហៅថាប្រឆាំងបាឡាកាកើនឡើងដើម្បីប្រឆាំងនឹងពួកឧទ្ទាមមូស្លីមទាំងអស់នេះ ។
ប្រភពក្នុងស្រុកនិយាយថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារកាលពីថ្ងៃអង្គារ គឺយ៉ាងហោចណាស់ ១៥នាក់ ខណៈដែលស្ថានីយវិទ្យុអន្តរជាតិ RFI ដកស្រង់សម្តីពីីក្រុមកាកបាទក្រហមនៅក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្តាល ថានិយាយថា យ៉ាងហោចណាស់មនុស្ស ១៦នាក់ត្រូវសម្លាប់ និង៩៩នាក់ផ្សេងទៀតរងរបួសផងដែរ។
ក្រុមហ្វូងមនុស្សរងការឈឺចាប់ដឹកសាកសពរបស់បុព្វជិត (គ្រិស្តសាសនា) ដែលសម្លាប់ទៅកាន់វិមានប្រធានាធិបតីផងដែរ។ នេះបើយោងតាមអ្នកនាំពាក្យ សម្រាប់បេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្តាល អំពើហឹង្សាបានចាប់ផ្តើម បន្ទាប់ពីសមាជិកសង្ស័យថា ជាក្រុមឧទ្ទាមមកពីក្រុមសកម្មប្រយុទ្ធ PK5 ត្រូវចាប់ខ្លួន។ ហើយមានការប៉ះទង្គិចយ៉ាងខ្លាំង ដោយមានបាញ់កាំភ្លើងរវាងកងទ័ពជាមួយនឹងក្រុមពួកឧទ្ទាម។
មនុស្សជាច្រើននាក់រាប់បញ្ចូលទាំងបុព្វជិត (គ្រិស្តសាសនា) ម្នាក់ ត្រូវសម្លាប់ ក្នុងការវាយប្រហារប្រដាប់អាវុធ នៅព្រះវិហារដូចគ្នា កាលពីខែឧសភាឆ្នាំ២០១៤ផងដែរ។ តំបន់នេះត្រូវគេឃើញថាមានការកើតឡើងអំពើហឹង្សាជាថ្មីនៅក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ កាលពីថ្ងៃទី១០ ខែមេសា មានមនុស្ស ២៨នាក់ស្លាប់ បន្ទាប់ពីកងរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងកងកម្លាំងសន្តិសុខក្នុងស្រុកចាប់ផ្តើមប្រតិបត្តិការ ដើម្បីសម្អាតក្រុមប្រដាប់អាវុធ PK5 នាំឱ្យមានការប៉ះទង្គិចរហូតដល់មានការសម្លាប់មនុស្ស។
បាតុករ នៅពេលនោះបន្ទោសអង្គការសហប្រជាជាតិចំពោះការស្លាប់ និងបន្សល់ទុកសាកសពមនុស្ស ១៧នាក់ ក្នុងចំណោមអ្នកស្លាប់នៅមុខការិយាល័យកណ្តាលរបស់អង្គការនៅក្នុងទីក្រុងបានហ្គីផងដែរ។ ប៉ុន្តែអង្គការសហប្រជាជាតិពិពណ៌នាការតវ៉ានេះថានេះជាការឃោសនា ហើយនិយាយថាអ្នកស្លាប់គឺជាឧក្រិដ្ឋជនប្រដាប់អាវុធ ដែលសំដៅទៅលើកងកម្លាំងអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលផងដែរ៕









