ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ២០១៨
រដ្ឋមន្ត្រីការបរទេសប្រទេសអ៊ីរ៉ង់មានប្រសាសន៍ថាការទាមទាររបស់សហរដ្ឋអាមេរិកក្នុងការផ្លាស់ប្តូរកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ជាមួយមហាអំណាចពិភពលោកគឺជាសកម្មភាពមិនអាចទទួលយកបាន។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ព្រមានថាលុះត្រាតែសម្ព័ន្ធមិត្តអឺរ៉ុបកែតម្រូវកំហុសដ៏គួរឱ្យភ័យខ្លាចក្នុងកិច្ចព្រមព្រៀងអន្តរជាតិត្រឹមថ្ងៃទី១២ ខែឧសភា។ លោក ត្រាំ នឹងបដិសេធមិនផ្តល់ការបន្ធូរបន្ថយទណ្ឌកម្មរបស់សហរដ្ឋអាមេរិកចំពោះប្រទេសដែលផលិតប្រេង។ រដ្ឋមន្ត្រីការបរទេសលោក Mohammad Javad Zarif លើកឡើងក្នុងសារវីដេអូមួយបង្ហោះនៅលើគេហទំព័រ YouTube ថាប្រទេសអ៊ីរ៉ង់នឹងមិនចរចារឡើងវិញនូវអ្វីដែលព្រមព្រៀងគ្នានៅប៉ុន្មានឆ្នាំមុន និងអនុម័តរួចហើយនោះទេ។ ទីប្រឹក្សារបស់មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់លោក Ayatollah Ali Khamenei ព្រមានប្រទេសអឺរ៉ុបនៅថ្ងៃព្រហស្បតិ៍អំពីការកែសម្រួលកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះបើយោងតាមសេចក្តីរាយការណ៍របស់ Reuters។ ស្ថានីយទូរទស្សន៍រដ្ឋដកស្រង់សម្តីលោក Ali Akbar Velayati ថាទោះបីជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកជាពិសេសប្រទេសអឺរ៉ុបព្យាយាមកែតម្រូវកិច្ចព្រមព្រៀងក៏ដោយក៏ជម្រើសមួយរបស់លោកនឹងដកខ្លួនចេញ៕
