ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨
គេហទំព័រ SNG បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍នេះថាពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម២នាក់ត្រូវសម្លាប់ ខណៈដែលកងយោធាយោធាដែលគាំទ្ររដ្ឋាភិបាលធ្វើការវាយប្រហារនៅក្នុងខេត្ត Salahuddin។ ប្រភពសន្តិសុខមួយបាននិយាយថាពួកកងទ័ពនៃកងកម្លាំងចលនានិយមនៅថ្ងៃនេះបានធ្វើការការពារប្រឆាំងនឹងការវាយប្រហាររបស់សមាជិករដ្ឋអ៊ីស្លាមនៅជិតទីក្រុងBiji ភាគខាងជើងខេត្ត Salahuddin។
យោងតាមប្រភពកងកម្លាំងចលនានិយមនិយាយថាបានសម្លាប់សមាជិកក្រុមអ៊ីស្លាម២នាក់ខណៈធ្វើការរុញច្រានពួកគេចេញពីការវាយប្រហារ។ គួរបញ្ជាក់ថាពួកសកម្មប្រយុទ្ធ IS រាប់ពាន់នាក់ក៏ដូចជាជនស៊ីវិលអ៊ីរ៉ាក់ត្រូវបានសម្លាប់ចាប់តាំងពីយុទ្ធនាការរបស់រដ្ឋាភិបាលដែលគាំទ្រដោយកងយោធា និងក្រុមកងកម្លាំងចម្រុះបានចាប់ផ្តើមប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធកាលពីខែតុលាឆ្នាំ២០១៦។
កាលពីខែធ្នូកន្លងមកនេះលោក Abadi បានប្រកាសថារំដោះបានទឹកដីទាំងមូលរបស់អ៊ីរ៉ាក់ និងបញ្ជាក់ថាបានបញ្ចប់សង្គ្រាមប្រឆាំងនឹងសមាជិកIS។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយរដ្ឋអ៊ីស្លាមនៅតែបន្តធ្វើការវាយប្រហារម្តងម្កាលនៅទូទាំងប្រទេសអ៊ីរ៉ាក់ប្រឆាំងនឹងកងទ័ព។ របាយការណ៍សន្តិសុខបានបង្ហាញថាក្រុមសកម្មប្រយុទ្ធនៅតែគំរាមកំហែងប្រឆាំងនឹងស្ថេរភាពនៅក្នុងប្រទេសនេះ។
បើយោងតាមតួលេខគ្រោះថ្នាក់របស់បេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសអ៊ីរ៉ាក់បានឲ្យដឹងថាជនស៊ីវិល និងប៉ូលិសអ៊ីរ៉ាក់សរុប១០៤នាក់ត្រូវបានសម្លាប់ ខណៈ១៧៧នាក់ផ្សេងទៀតរងរបួសនៅក្នុងអំពើភេរវកម្ម អំពើហិង្សា និងជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីខែមីនាកន្លងមក។ ចំណែកឯជនស៊ីវិលសរុប ៣,២៩៨នាក់ត្រូវបានសម្លាប់ និង៤,៧៨១នាក់ ទៀតរងរបួសកាលពីឆ្នាំ២០១៧កន្លងមក៕
