ប្រភពព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៨
នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May ឯកភាពជាមួយមេដឹកនាំប្រទេសអាឡឺម៉ង់ និងបារាំងនៅថ្ងៃព្រហស្បតិ៍។ កិច្ចជួបប្រជុំនេះធ្វើឡើងដើម្បីពិភាក្សាគាំទ្រកិច្ចព្រមព្រៀងនុយ ក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ក្រោយពីមានកិច្ចប្រជុំមួយខាងក្រៅកិច្ចប្រជុំកំពូល EU ក្នុងប្រទេស Bulgariaនេះយោងតាមប្រភពអ្នកនាំពាក្យរបស់លោកស្រី May។
លោកស្រី May ជួបអធិការបតីអាឡឺម៉ង់លោកស្រី Angela Merkel និងប្រធានាធិបតីបារាំងលោក Emmanuel Macron ដើម្បីពិភាក្សាលើការសំរេចចិត្តរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ដែលដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរពីប្រទេសអ៊ីរ៉ង់ និងប្រទេសមហាអំណាចធំ ៗ ។ តាំងពីធ្វើការសម្រចចិត្តនោះមក លោក Trump ដាក់ទណ្ឌកម្មថ្មីៗជាច្រើន។
មេដឹកនាំទាំងនោះ រំលឹកឡើងវិញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ពួកគេដើម្បីធានា ថាកិច្ចព្រមព្រៀងនេះត្រូវ តែតម្កល់ដោយបញ្ជាក់ថា វាមានសារៈសំខាន់សម្រាប់សន្តិសុខរួមរបស់ពួកគេ នេះយោងតាម ប្រភពពីអ្នកនាំពាក្យ។ ពួកគេសន្យាថា នឹងធ្វើការជាមួយភាគីជាច្រើនក្នុងកិច្ចព្រមព្រៀងនេះ។ មេដឹកនាំទាំងអស់សង្កត់ធ្ងន់ថាប្រទេសអ៊ីរ៉ង់ត្រូវតែបន្តបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងនេះ៕