យន្តហោះចម្បាំងអ៊ីស្រាអែលវាយប្រហារនាវាដែលរៀបចំជួបក្រុមនាវាសង្គ្រោះនៅច្រកកំពង់ផែកាហ្សា

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨

ការវាយប្រហារតាមអាកាសមួយដោយកងទ័ពអ៊ីស្រាអែលទៅលើនាវាមួយដែលចតនៅទីក្រុងកាហ្សា។ អ្នកស្រុកនិយាយថា នាវានេះកំពុងរៀបចំដើម្បីជួបនាវាផ្សេងទៀតដែលធ្វើដំណើរឆ្លងកាត់ច្រកផ្លូវទឹកដែលបិទរបស់អ៊ីស្រាអែលនៅតំបន់កាហ្សា។

កងទ័ពការពារអ៊ីស្រាអែល (IDF) និយាយថា ពួកគេវាយប្រហារទៅលើគោលដៅយោធាដែលជាកម្មសិទ្ធិរបស់កងកម្លាំងទ័ពជើងទឹកនៃក្រុមភេរវកម្មហាម៉ាស ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធក្រោមដីរបស់ភេរវករផងដែរ។ នៅលើគណនី Twitter ផ្លូវការរបស់កងទ័ព(IDF) និយាយថា វាត្រូវធ្វើការឆ្លើយតបទៅនឹងមនុស្សមួយក្រុមដែលវាយបំបែកតាមព្រំដែនអ៊ីស្រាអែល កាហ្សា និងការបាញ់ប្រហារទីតាំងយោធា។

ប្រភពព័ត៌មានពីពលរដ្ឋកាហ្សាដែលដកស្រង់ដោយរ៉យទ័រនិយាយថា នាវាដែលត្រូវវាយប្រហារដោយអ៊ីស្រាអែលគឺ ដោយសារតែនាវាមួយនោះធ្វើដំណើរតាមផ្លូវទឹកទៅកាន់តំបន់កាហ្សា។ ចំនូនក្រុមនាវាជួយសង្រ្គោះជាច្រើនត្រូវរារាំងដោយកងទ័ពជើងទឹកអ៊ីស្រាអែលនៃតំបន់កាហ្សាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែនាវាទាំងនោះត្រូវបញ្ឈប់ ធ្វើការរឹបអូស និងវិលត្រឡប់មកវិញ។ មានករណីដ៏ល្បីល្បាញបំផុតក្នុងឆ្នាំ២០១០ ក្រុមកងកម្លាំងពិសេសអ៊ីស្រាអែលសម្លាប់សកម្មជន ៩នាក់នៅលើនាវាទួរគី Mavi Marmara ។

ការកើនឡើងកាតវ៉ារយៈពេលចុងក្រោយបង្អស់នៅតាមបណ្តោយព្រំដែនអ៊ីស្រាអែល និងកាហ្សាដែលចាប់ផ្តើមកាលពីថ្ងៃទី៣០ ខែឧសភា ដោយបន្សល់ទុកប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់១១០នាក់ស្លាប់ និងរាប់ពាន់នាក់រងរបួស នេះបើយោងតាមអ្នកវេជ្ជសាស្ត្រខាងតំបន់កាហ្សា។ ការស្លាប់មនុស្សចំនួនប្រហែល៦០នាក់ នៃការបង្ក្រាបនៅថ្ងៃទី១៤ ខែឧសភាក៏ជាថ្ងៃបើកស្ថានទូតអាមេរិកថ្មីនៅក្រុងយេរូសាឡឹមដែលអ៊ីស្រាអែលអះអាងជារាជធានីរបស់ខ្លួនក្នុងការប្រឆាំងនឹងការថ្កោលទោសពីអន្តរជាតិ។ កងទ័ព (IDF) តែងតែវាយប្រហារតាមអាកាសជាទៀងទាត់ទៅក្នុងតំបន់កាហ្សា ដោយនិយាយថាវាយប្រហារគោលដៅ”ក្រុមភេរវករ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here