ប្រភពព័ត៌មាន economictimes ចុះផ្សាយថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០១៨
នៅថ្ងៃព្រហស្បតិ៍នេះ ប្រព័ន្ធការពារអាការបស់ Saudi ស្ទាក់ចាប់គ្រាប់ម៉ីស៊ីលនៅភាគខាងត្បូងទីក្រុង Jizan។ គ្រាប់នោះត្រូវគេបាញ់ចេញពីទឹកដីប្រទេសជិតខាងដែលជាកាន់កាប់ដោយឧទ្ទាម នេះយោងតាមប្រភពព័ត៌មានពីកងកម្លាំងចម្រុះ Saudi-led។ កម្ទេចកម្ទីចេញពីមីស៊ីលខ្ទាតលើតំបន់ដែលប្រជាជនរស់នៅក្នុងក្រុង Jizan ប៉ុន្តែមិនបណ្តាលឲ្យមនុស្សរងរបួសទេ នេះយោងតាមប្រភពព័ត៌មានពីអ្នកនាំពាក្យឲ្យកម្លាំងចម្រុះលោក Turki al-Maliki ។
ពួកឧទ្ទាម Huthi អះអាងថា ពួកគេធ្វើការវាយប្រហារតាមអាកាស Al-Masirah និងបន្ថែមថា មីស៊ីល Badr 1 វាយប្រហារកំណត់គោលដៅកំពង់ផែ Jizan ។ ក្នុងរយៈប៉ុន្មានខែចុងក្រោយនេះ ក្រុមបះបោរបង្កើនការវាយប្រហារដោយប្រើមីស៊ីលប្រឆាំងនឹងប្រទេស Saudi Arabia ដែលនាំឲ្យកម្លាំងចម្រុះយោធាប្រឆាំងនឹងពួកគេ។ គ្រាប់ម៉ីស៊ីលមួយគ្រាប់ផ្សេងទៀតត្រូវគេ ស្ទាក់ចាប់ក្នុងក្រុង Jizan នៅថ្ងៃចន្ទ និងគ្រាប់ម៉ីស៊ីលចំនួន ០២ គ្រាប់ផ្សេងទៀត កំណត់គោលដៅលើតំបន់ភាគខាងត្បូងទីក្រុង Khamis Mushait នៅថ្ងៃសៅរ៍។
ហេតុការណ៍នេះមិនបណ្តាលឲ្យមានមនុស្សរងរបួសទេ នេះយោងតាមប្រភពព័ត៌មានពី Maliki ។ នៅដើមខែនេះ ប្រទេសអា Saudi Arabia សាកល្បងប្រព័ន្ធស៊ីរ៉ែនថ្មីមួយសម្រាប់រដ្ឋធានី Riyadh និងតំបន់សម្បូរប្រេងនៅភាគខាងកើតខេត្ត។ នេះជាសញ្ញាមួយបង្ហាញពីការកើនឡើងនៃ ការប្រឈមជាមួយក្រុមឧទ្ទាម។ មន្រ្តីរាជធានី Riyadh ចោទថាក្រុង Tehran ផ្គត់ផ្គង់ មីស៊ីលផ្លោងឲ្យក្រុម Huthis។
នេះជាការចោទប្រកាន់មួយដែលប្រទេសអ៊ីរ៉ង់បដិសេធ។ ប្រទេស Saudi Arabia ប្រទេស United Arab Emirates និងសម្ព័ន្ធមិត្តដទៃទៀតធ្វើអន្តរាគមន៍ ក្នុងប្រទេស Yemen នៅឆ្នាំ ២០១៥ ដើម្បីបណ្តេញពួកឧទ្ទាម និងស្តារអំណាចរដ្ឋាភិបាលឡើងវិញ។ យោងតាមប្រភពអង្គការសុខភាពពិភពលោកបញ្ចាក់ឱ្យដឹងថា ជម្លោះនេះធ្វើឱ្យមនុស្សជិត ១០ ០០០ នាក់ស្លាប់ និងមនុស្សច្រើនជាង ៥៥ ០០០ នាក់រងរបួស។ មនុស្សច្រើនជាង ២២ ០០ នាក់ស្លាប់ដោយសារជំងឺអាសន្នរោគ ហើយមនុស្សរាប់លាននាក់ស្ថិតក្នុងស្ថានភាពគ្រោះទុរ្ភិក្ស ដែលអង្គការសហប្រជាជាតិនិយាយថា ជាវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរបំផុតរបស់ពិភពលោក៕
