កម្មវិធីសម្ងាត់របស់មន្ទីរបញ្ចកោណនឹងប្រើប្រព័ន្ធស៊ើបការសម្ងាត់ (AI) ដើម្បីព្យាករណ៍សត្រូវពីការបាញ់មីស៊ីល

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ២០១៨

កម្មវិធីសម្ងាត់របស់មន្ទីរបញ្ចកោណអាចមើលឃើញចាប់យកប្រព័ន្ធ (AI) តាមរយៈទិន្នន័យជាច្រើនដើម្បីស្វែងរកសញ្ញាការបាញ់មីស៊ីលដែលជិតកើតមាន។ ការស្រាវជ្រាវនេះត្រូវចាត់ទុកជាកម្រិតខ្ពស់ និងជាសញ្ញាមួយទៀតនៃចំណាប់អារម្មណ៍របស់សហរដ្ឋអាមេរិកចំពោះប្រព័ន្ធ (AI)។ ខណៈដែលលក្ខណៈរសើបនៃការស្រាវជ្រាវនៅតែគ្របដណ្តប់ដោយភាពអាថ៌កំបាំង។ ប្រភពជាច្រើនរបស់ក្រសួងការពារជាតិប្រាប់រ៉យទ័រថាកម្មវិធីជាច្រើនកំពុងដំណើរការ ហើយគោលបំណងទាំងអស់នេះដើម្បីប្រើប្រព័ន្ធស៊ើបការសម្ងាត់ (AI) ពិនិត្យមើលនិងព្រមានចំពោះការបាញ់មីស៊ីលរបស់សត្រូវ។ ប្រព័ន្ធកុំព្យួទ័រចាប់យកទិន្នន័យដ៏ធំធេងដូចជារូបភាពយន្តហោះគ្មានមនុស្សបើកឬរូបភាពផ្កាយរណបដែលមានភាពរហ័ស និងត្រឹមត្រូវជាងមនុស្ស។ នៅក្នុងកម្មវិធីសាកល្បងមួយនេះដែលផ្តោតលើប្រទេសកូរ៉េខាងជើងប្រើប្រព័ន្ធ (AI) ដើម្បីកំណត់ទីតាំង និងតាមដានការចល័តមីស៊ីលដែលអាចលាក់នៅក្នុងផ្លូវរូង ក្នុងដីព្រៃ និងរូងភ្នំ។ ប្រព័ន្ធ (AI) វាយតម្លៃពីសកម្មភាពបង្កើតជាការគំរាមកំហែងភ្លាមៗ និងប្រាប់ដំណឹងមេបញ្ជាការ។ នៅពេលដែលរកឃើញសញ្ញាការបាញ់មីស៊ីល រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងមានពេលវេលាដើម្បីស្វែងរកជម្រើសការទូតឬការផ្លាស់ទី និងបំផ្លាញមីស៊ីលដែលជាគំនិតល្អប្រសើរមុនពេលគ្រាប់មីស៊ីលបាញ់ចេញពីដី។ រដ្ឋបាលលោក ត្រាំ ស្នើសុំថវិកាចំនួន៣ដងសម្រាប់កម្មវិធីប្រព័ន្ធ (AI) មីស៊ីលដែលមានទឹកប្រាក់ដល់៨៣លានដុល្លារនៅឆ្នាំក្រោយ។ ទឹកប្រាក់ចំនួន៨៣លានដុល្លារហាក់ចំនួនតិចតួចដែលវាជាមូលនិធិតែមួយក្នុងចំណោមកម្មវិធីសម្ងាត់ជាច្រើន ហើយតំណាងទីក្រុងវ៉ាស៊ីនតោនទទួលការចាប់អារម្មណ៍ពីការរីកចម្រើននៅក្នុងបច្ចេកវិទ្យាប្រព័ន្ធយោធា (AI)៕

LEAVE A REPLY

Please enter your comment!
Please enter your name here