ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨
មេបញ្ជាការប៉ូលិសក្រុង Nineveh និយាយកាលពីថ្ងៃព្រហស្បតិ៍ថា សមាជិករដ្ឋអ៊ីស្លាមដ៏លេចធ្លោចំនួន៦នាក់ដែលក្នុងនោះមានស្រ្តីជាជនជាតិអារ៉ាប់៣នាក់ត្រូវចាប់ខ្លួន។
លោកមេបញ្ជាការរប៉ូលិស Salam al-Okaidi និយាយប្រាប់សារព័ត៌មាន Al-Sabah ថាស្រ្តីអេហ្ស៊ីប៣នាក់ និងសមាជិករដ្ឋអ៊ីស្លាមស៊ីរីត្រូវចាប់ខ្លួនខណៈដែលពួកគេកំពុងព្យាយាមរត់គេចខ្លួនឆ្លងកាត់ព្រំដែនប្រទេសស៊ីរី។
យោងតាមលោក Okaidi និយាយថាការចាប់ខ្លួននេះមានការចូលរួមដោយកងទ័ព ដែលបានដាក់ពង្រាយតាមបណ្តោយព្រំដែនភាគខាងលិចក្រុង Nineveh បន្ទាប់ពីទទួលបានព័ត៌មានដែលបង្ហាញថាពួកគេនឹងរត់គេចខ្លួនឆ្លងកាត់ព្រំដែនភាគពាយព្យរដ្ឋធានី Mosul។
ពួកសកម្មប្រយុទ្ធស្រី្ត ដែលលេចធ្លោម្នាក់ត្រូវគេហៅថាHisbah បានកាត់ទោប្រហារជីវិតពីបទសម្លាប់ក្មេងស្រីជាច្រើន ខណៈដែលក្រុមនេះគ្រប់គ្រងក្នុងរដ្ឋធានីMosul។
