ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨
ក្រុមវេជ្ជសាស្រ្តនិយាយថា កងទ័ពអ៊ីស្រាអែលបាញ់សម្លាប់ពួកប៉ាឡេស្ទីន៣នាក់ និងមនុស្សរាប់រយនាក់ទៀតរងរបួសនៅថ្ងៃសុក្រដោយប្រើគ្រាប់កាំភ្លើងពិត និងឧស្ម័នបង្ហូរទឹកភ្នែក ប្រឆាំងនឹងក្រុមអ្នកតវ៉ានៅតាមព្រំដែនតំបន់កាហ្សា។
កងទ័ពអ៊ីស្រាអែលនិយាយថា វាជាការការពារនៅជួរមុខប្រឆាំងហ្វូងមនុស្សដែលគប់ដុំថ្ម និងដុតកង់ឡាន ហើយប៉ុងប៉ងធ្វើការឆ្លងកាត់ព្រំដែន។ យ៉ាងហោចណាស់ទីតាំងមួយកន្លែងមានពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន២នាក់បាញ់កាំភ្លើងហើយអ្នកផ្សេងទៀតប្រើគ្រាប់បែក។
ការតវ៉ានេះកើតឡើងពេលថ្ងៃលិចចំពេលបាតុករជាច្រើនចាកចេញពីជំរុំតាមព្រំដែនសម្រាប់អាហារពេលល្ងាចក្នុងខែពិធីបុណ្យរ៉ាម៉ាដាន។
ក្រុមវេជ្ជសាស្រ្តនិយាយថា ជនជាតិប៉ាឡេស្ទីនស្លាប់កាលពីថ្ងៃសុក្រមានបុរសពេញវ័យ៣នាក់ និងក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់។ ពួកគេនិយាយថាក្នុងចំនោមមនុស្សចំនួន៦២០នាក់រងរបួស មាន១២០នាក់ត្រូវគ្រាប់កាំភ្លើង។
ការស្លាប់នៅថ្ងៃសុក្រនាំឱ្យចំនួនអ្នកស្លាប់ប៉ាឡេស្ទីនសរុបនៅព្រំដែនកាហ្សាកើនឡើងដល់១២៤នាក់ ចាប់តាំងពីបាតុកម្មផ្ដើមនៅថ្ងៃទី៣០ ខែមីនា ក្នុងនោះមានមនុស្ស៦០នាក់ ត្រូវសម្លាប់ក្នុងមួយថ្ងៃកាលពីខែមុន។
