ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨
ប៉ូលិសអ៊ីស្រាអែលបាញ់ប្រហារ និងចាប់ខ្លួនជនជាតិប៉ាឡេស្ទីនម្នាក់ដែលសង្ស័យថាជាអ្នកចាក់ និងធ្វើបាបស្ត្រីជនជាតិជ្វីហ្វម្នាក់នៅភាគខាងជើងក្រុង Afula។ ប៉ូលិសមិនទាន់កំណត់បានថាមានទាក់ទងនឹងអំពើភេរវកម្មទេ ខណៈដែលភាពតានតឹងរវាងប្រទេសអ៊ីស្រាអែល និងប៉ាឡេស្ទីនកើនឡើងដល់កម្រិតកំពូល។
ជនរងគ្រោះឈ្មោះ Shuva Malka ត្រូវគេចាក់នៅដងផ្លូវខាងក្រៅហាងកាហ្វេក្នុងស្រុកមួយមុនពេលថ្ងៃត្រង់នៅថ្ងៃចន្ទ។ នាងបានរត់គេចចេញពីហាងកាហ្វេហើយសុំឱ្យគេជួយ។
ក្មេងស្រីអាយុ១៨ឆ្នាំម្នាក់ អង្គុយនៅកៅអីខាងក្រៅច្រកចូលហាងកាហ្វេ។ គ្រូពេទ្យម្នាក់នៅកន្លែងកើតហេតុប្រាប់កាសែត Times of Israel ថានាងរងការឈឺចាប់ដោយសារតែស្នាមរបួសច្រើនកន្លែង។ នាងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ហើយប្រព័ន្ធផ្សព្វផ្សាយប្រទេសអ៊ីស្រាអែលថា នាងមានស្មារតីនឹងនហើយតែនៅមានសភាពធ្ងន់ធ្ងរ។
ប៉ូលីសទៅដល់កន្លែងកើតហេតុភ្លាមៗក្រោយពីឧបទ្ទវហេតុ និងចាប់ខ្លួនអ្នកវាយប្រហារម្នាក់ដែលព្យាយាមគេចចេញពីកន្លែងកើតហេតុ ប៉ុន្តែប៉ូលិសបាញ់របួសត្រូវជើង ព្រោះជននោះមិនព្រមឈប់។ អ្នកនាំពាក្យប៉ូលិសលោក Micky Rosenfeld សរសេរលើបណ្តាញ Twitterបញ្ជាក់ការឃាត់ខ្លួន និងរកឃើញកាំបិតលើខ្លួនជនសង្ស័យ។