ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨
បុរសម្នាក់ត្រូវចោទប្រកាន់ពីបទរក្សាទុកអាវុធនៅក្នុងផ្ទះ ការស្វែងរកទីតាំងយោធា និងឧបករណ៍ប៉ូលិសដែលបង្ហាញនៅក្នុងតុលាការពីអំពើភេរវកម្ម។
ជនជាប់ចោទឈ្មោះ Hisham Mohammad អាយុ២៤ឆ្នាំ ចោទប្រកាន់ពីបទរៀបចំអំពើភេរវកម្ម បន្ទាប់ពីប៉ូលិស ទៅផ្ទះរបស់គាត់នៅទីក្រុង Whitefield តំបន់ Bury កាលពីថ្ងៃទី៤ ខែមិថុនា។ មិត្តស្រីរបស់គាត់ឈ្មោះ Faisal Ahmad អាយុ២៣ឆ្នាំ ក៏ត្រូវចោទប្រកាន់ផងដែរ ពីបទមិនបានប្រាប់អាជ្ញាធរអំពីផែនការរបស់លោក Mohammad ។
ពេលទៅដល់ផ្ទះរបស់គាត់រកឃើញ ពូថៅ កាំបិត ក្រញ៉ាំខ្លាឃ្មុំ និងឧបករណ៍ប្រយុទ្ធផ្សេងទៀតរួមជាមួយសម្ភារៈក្រុមជ្រុលនិយមរដ្ឋអ៊ីស្លាម ដូចជាឧបករណ៍អេឡិចត្រូនិកមួយចំនួន។ ដៃគូគាត់ត្រូវឡើងតុលាការនៅតំបន់ Old Bailey នាថ្ងៃទី២៩ ខែមិថុនាខាងមុខនេះ៕
គូស្នេហ៍ទាំង២នាក់នេះ ត្រូវបញ្ជូនទៅឃុំខ្លួនដោយតុលាការ Westminster Magistrates។ លោក Mohammed ត្រូវចោទប្រកាន់មានផែនការវាយប្រហារទៅលើគោលដៅយោធា និងប៉ូលិស។
