យន្តហោះប្រយុទ្ធរុស្ស៊ី Su-25 វិលត្រឡប់ទៅមាតុប្រទេសវិញក្រោយពីចប់បេសកកម្មនៅស៊ីរី

0

ប្រភពព័ត៌មានពី TASS​ ចេញផ្សាយថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨

យន្តហោះប្រយុទ្ធ Sukhoi Su-25 ចំនួន០៣គូ ចុះចតនៅអាកាសយានដ្ឋានមួយនៅភាគខាងត្បូងនៃតំបន់ Krasnodar ក្រោយពីធ្វើបេសកកម្មក្នុងប្រទេសស៊ីរី ប្រភព TASS រាយការណ៍ពីកន្លែងកើតហេតុ។ អ្នកបម្រើកងទ័ពអាកាសផ្លាកក្រហមទី៤ និងកងទ័ពការពារអាកាសយោធាភាគខាងត្បូងត្រឡប់មកពីសាធារណរដ្ឋអារ៉ាប់ស៊ីរីវិញក្រោយពីធ្វើបេសកកម្មដ៏យូរអង្វែងមួយ។

មេបញ្ជាការទ័ពអាកាសទទួលបានកិត្តិយស និងការកោតសរសើរសម្រាប់បេសកកម្មដ៏សំខាន់និងមានទំនួលខុសត្រូវបំផុតក្នុងការរំដោះប្រទេសពីក្រុមភេរវករអន្តរជាតិ  នេះយោងតាមប្រភពព័ត៌មានពីមេបញ្ជាការកងទ័ពលោក Viktor Sevostyanov និយាយក្នុងពិធីទទួលទ័ព។ នាវិកបើកឧទ្ធម្ភាគចក្រ Ka-52 រុស្ស៊ីចេញពីប្រទេសស៊ីរ៉ីទៅប្រទេសរុស្ស៊ីវិញ។

អស់រយៈពេលច្រើនខែដែលមេបញ្ជាការយោធាធ្វើការហោះហើរប្រចាំថ្ងៃ និងពេលយប់ដើម្បីតាមដានស្ថានការណ៍លើអាកាសក្នុងតំបន់សុវត្ថិភាព។
ក្នុងនាមជាអ្នកបើកយន្តហោះជាន់ខ្ពស់លោកវ្ល៉ាឌីឡាវ៉ាវប្រាប់ភ្នាក់ងារ TASS ថាពួកអាកាស យានិកយោធាបំពេញបេសកកម្មរបស់ពួកគេអស់រយៈពេលជាងមួយខែហើយពួកគេរីករាយខ្លាំងចំពះការស្វាគមន៍យ៉ាងកក់ក្តៅ។

អ្នកបើកបរម្នាក់ទៀតឈ្មោះថា Konstantin និយាយថា ភារកិច្ចជាមូលដ្ឋានក្នុងអំឡុងបេសកកម្មនេះគឺឃ្លាំមើលតំបន់សុវត្ថិភាព ជាពិសេសដើម្បីរកក្រុមភេរវកម្ម និងការពារ ការវាយប្រហាររបស់ពួកគេប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាលស៊ីរី ។ ក្រសួងការពារ​ប្រទេសរុស្ស៊ី​និយាយថា យន្តហោះនិងឧទ្ធម្ភាគចក្រសរុបចំនួន ២៧ គ្រឿង និងបុគ្គលិកបច្ចេកទេសក្រុម ការងារពិសេស និងកងរាជអាវុធហត្ថ ចេញពីមូលដ្ឋានអាកាស Hmeymim នៅក្នុងប្រទេសស៊ីរីវិលត្រឡប់ទៅកាន់មូលដ្ឋានដែលជាផ្ទះរបស់ពួកគេវិញ ។

LEAVE A REPLY

Please enter your comment!
Please enter your name here