
ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨
មន្រ្តីក្រសួងយុត្តិធម៌អាមេរិកនិយាយថា ជនជាតិអ៊ីរ៉ង់ចំនួន២នាក់រងការចោទប្រកាន់នៅថ្ងៃចន្ទពីបទធ្វើចារកម្មឱ្យរដ្ឋាភិបាលទីក្រុង Tehran នៅសហរដ្ឋអាមេរិករួមទាំងការធ្វើការឃ្លាំមើលនៅមូលដ្ឋានយោធាជ្វីហ្វ និងការប្រមូលព័ត៌មានស្តីពីអ្នកគាំទ្រពួកប្រឆាំងអ៊ីរ៉ង់ Mujahideen-e Khalq ។
លោក Ahmadreza Mohammadi-Doostdar អាយុ៣៨ឆ្នាំ និង Majid Ghorbani អាយុ៥៩ឆ្នាំជាជនជាតិអ៊ីរ៉ង់រស់នៅរដ្ឋកាលីហ្វ័រនីញ៉ារងការប្រកាន់ធ្វើសកម្មភាពចារកម្មឱ្យប្រទេសអ៊ីរ៉ង់។ អ្នកទាំង២ត្រូវចាប់ខ្លួននៅថ្ងៃទី០៩ ខែសីហា។ ការចោទប្រកាន់លោក Doostdar ធ្វើដំណើរពីប្រទេសអ៊ីរ៉ង់ទៅកាន់សហរដ្ឋអាមេរិកនៅខែកក្កដា ឆ្នាំ២០១៧ ដើម្បីប្រមូលព័ត៌មានស៊ើបការណ៍អំពីពួកជ្វីហ្វ និងអ៊ីស្រាអែលដែលមានជាប់ទាក់ទងជាមួយ ក្រុម MEK។
មន្រ្តីក្រសួងយុត្តិធម៌និយាយថា Doostdar ធ្វើការត្រួតពិនិត្យនៅខែកក្កដា ឆ្នាំ២០១៧ នៃកន្លែងតំកល់សាកសពជនជាតិជ្វីហ្វនៅផ្ទះ Rohr Chabad រួមទាំងធ្វើការការថតរូបលក្ខណៈសន្តិសុខ។
លោក Ghorbani ចូលរួមជាមួយក្រុម MEK ក្នុងទីក្រុងញូវយ៉កនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ ដើម្បីតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ង់បច្ចុប្បន្ន។ លោកធ្វើការថតរូបរួចបញ្ចូនឲ្យលោកDoostdar ហើយគេបង់ប្រាក់ឲ្យលោកប្រហែល ២.០០០ដុល្លារ។
រូបថតដែលមានកំណត់ត្រាសរសេរដៃអំពីអ្នកចូលរួមត្រូវរកឃើញនៅក្នុងវ៉ាលីរបស់លោក Ghorbani នៅឯអាកាសយាន្តដ្ឋានក្នុងសហរដ្ឋអាមេរិក ខណៈពេលដែលលោកកំពុងធ្វើដំណើរត្រលប់ទៅកាន់ប្រទេសអ៊ីរ៉ងវិញក្នុងខែធ្នូ ឆ្នាំ២០១៧។
