ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨
ប៉ូលិសអាឡឺម៉ង់ឆ្មក់ចូលផ្ទះល្វែងមួយនៅទីក្រុង Berlin ចាប់ខ្លួនបុរសជនជាតិរុស្ស៊ីម្នាក់សង្ស័យរៀបគំរោងធ្វើការវាយប្រហារគ្រាប់បែកក្នុងប្រទេសអាល្លឺម៉ង់ យោងតាមការប្រកាសរបស់ការិយាល័យព្រះរាជអាជ្ញា។ បុរសម្នាក់ឈ្មោះ Magomed-Ali C មានអាយុ៣១ឆ្នាំត្រូវគេឃុំខ្លួនក្នុងអំឡុងពេលវាយឆ្មក់នៅថ្ងៃពុធ។ ប្រតិបត្តិការនេះធ្វើឡើងដោយអង្គភាពប៉ូលិសពិសេសនិងប៉ូលិសព្រហ្មទណ្ឌទីក្រុង Berlin ។
សេចក្ដីថ្លែងការណ៍មួយរបស់ការិយាល័យព្រះរាជអាជ្ញានិយាយថា Magomed-Ali C ត្រូវគេសង្ស័យជាអ្នករៀបចំការប្រឆាំងនឹងប្រទេសអាឡឺម៉ង់ និងវាយប្រហារគ្រាប់បែក ។ ប្រភពបន្ថែមថា ជនសង្ស័យមានផែនការបំផ្ទុះគ្រាប់បែកនៅកន្លែងដែលមិនជាក់លាក់នៅប្រទេសអាឡឺម៉ង់ដើម្បីសម្លាប់មនុស្សជាច្រើនតាមដែលអាចធ្វើទៅបាន។
ប៉ូលិសនិយាយថា លោក Magomed-Ali C មានទំនាក់ទំនងជាមួយជនជាតិបារាំងម្នាក់ឈ្មោះ Clement B បានចាប់ខ្លួនឆ្នាំមុនក្នុងទីក្រុង Marseille សង្ស័យពីបទបង្កការវាយប្រហារនៅប្រទេសបារាំង។ គេជឿថា មនុស្សទាំង២នាក់ជាពួកអ៊ីស្លាមនិយម។ ព្រះរាជអាជ្ញានិយាយថា ឧក្រិដ្ឋជនធ្វើការវាយប្រហារនៅឆ្នាំ២០១៦ ក្រោយពីផែនការរបស់ពួកគេត្រូវប៉ូលិសទប់ស្កាត់មុនពេល។
យោងតាមប្រភពព័ត៌មានពីព្រះរាជអាជ្ញាបញ្ចាក់ឱ្យដឹងថា ជនសង្ស័យរក្សាទុកគ្រឿងផ្ទុះជាច្រើមដែលផលិតដោយខ្លួនឯងប្រភេទ triacetone triperoxide (TATP) ក្នុងខែតុលា ឆ្នាំ២០១៦។ សារធាតុបំផ្ទុះនេះហៅថា ‘Mother of Satan’ ប្រើក្នុងការវាយប្រហារភេរវកម្មមួយចំនួនរួមទាំងការវាយប្រហារក្នុងក្រុងប៉ារីសនៅខែវិច្ឆិកា ឆ្នាំ២០១៥ និងការទម្លាក់គ្រាប់បែកនៅតំបន់ក្លឹប Manchester ក្នុងខែឧសភា ឆ្នាំ២០១៧ ។
